CamNews

តារា 

តើអ្នកណាខ្លះដែលស្រលាញ់ និងនៅចាំរឿង F4 នាំគ្នា Share ម្នាក់មួយទៅ!

 តារាកូរ៉េ ៖ សាច់រឿងដ៍ល្អឯកដែលបានចាក់បញ្ចាំងកាលពី ៧ ឆ្នាំមុន តើមានអ្នកណានៅចងចាំរឿងនេះទៀតដែរ ឬ អត់ទេ?

តារាសម្តែងនៅក្នុងរឿងមួយនេះគឺលោក Lee Min Ho ដែលត្រូវបានគេស្គាល់ថា ឈ្មោះមួយទៀតថា Gu jun pyo ដែលជាតួអង្គឯកនៅក្នុងរឿង Boys Over Flowers ឬ (F4) និងមានតារាសម្តែងល្បីៗជាច្រើនដួងទៀតដែលបានចូលរួមសម្តែងនៅក្នុងរឿងដ៍ល្បីមួយនេះ ។ 

រឿង F4 នេះត្រូវបានដឹកនាំដោយលោក Jeon Ki Sang ហើយនៅក្នុងរឿងនោះ តួអង្គសំខាន់ជាងគេគឺមាន ៥ នាក់ ដូចជា លោក Lee Min Ho, Kim Hyun Joong, Kim Bun, Kim Joon និងនាង Ku Hye Sun ដែលជាតួឯកស្រីដែលត្រូវបានគេស្គាល់ថា Geum Jan Di ។ ហើយនាងគឺជាមនុស្សម្នាក់ដែលមានការតស៊ូ និងការអត់ធ្មត់ ទោះត្រូវម្តាយខាងប្រុសតិះទៀនយ៉ាងណាក៍ដោយ និងភាពជូរជត់ជាច្រើនទៀត ។​ រីឯនាង Gu jun pyo គឺជាមនុស្សដែលសន្តានស្លូតប្លូត ប៉ុន្តែជាបុរសឯកា និងមិនសូវដឹងខុសត្រូវទេ មុនពេលដែលជួបតួស្រី ហើយមានទម្លាប់ជិវិតដូចជាកូនស្តេច ព្រោះម្តាយរបស់ Gu jun pyo គឺជាអ្នកមានទូទាំងកូរ៉េ តែក្រោយមកគ្រប់យ៉ាងក៏ត្រូវបានផ្លាស់ប្តូរក្រោយពីជួបតួស្រី ។​

ដូច្នេះពេលនេះ នាំគ្នាទៅទស្សនាឈុតខ្លះរបស់រឿង F4 ដែលនិយាយជាភាសាខ្មែរ ហើយប្រសិនបើអ្នកណាខ្លះដែលស្រលាញ់ និងនៅចាំរឿង F4 នាំគ្នា Share ម្នាក់មួយទៅ ៕















ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ វីគីភីឌៀ


Tags: Lee min ho Kim Hyung joon