CamNews

តារា 

ធម្មតាក៏ស្អាតទៅហើយ ចុះទម្រាំសិចសុីបែបនេះ មិនដឹងថា James លង់ស្នេហ៏តារាស្រីរូបនេះយ៉ាងណាទេ

កំសាន្ត ៖ តារាសម្តែងស្រីរាងតូចច្រឡឹងដែលនារីក្នុងក្តីស្រម៉ៃរបស់ លោក James Jirayu បានបញ្ចេញសាច់សខ្ចី និងរូបរាងដ៏សិចសុីរបស់នាងនៅឯឆ្នេរខ្សាច់ កាលពីពេលថ្មីៗនេះ ។ 

Fans ប្រហែលជាបានដឹងរួចមកហើយថា Toey Jarinporn Joonkiat គឺជានារីម្នាក់ដែល តួប្រុសក្នុងរឿង "អន្ទាក់បេះដូង" លួចស្នេហ៍លើរូបនាងតាំងពីនាងមិនទាន់បែកពីអតីតសង្សាររបស់នាងគឺ លោក Alex Rendell មកម្ល៉េះ ។ 

គួរបញ្ជាក់ឲ្យដឹងថា តួស្រីក្នុងរឿង "បុផ្ផាលាក់លម្អង" រូបនេះ គឺជានារីដែលមានមន្តស្នេហ៍ខ្លាំងណាស់ ទោះបីជាស្លៀកពាក់ធម្មតាក៏ស្អាតទៅហើយ ចុះទម្រាំសិចសុីបែបនេះ មិនដឹងថា James លង់ស្នេហ៏តារាស្រីរូបនេះកាន់តែខ្លាំងយ៉ាងណាទេ ៕



នេះគឺជារូបថតរបស់នាង Toey Jarinporn Joonkiat និងលោក James Jirayu ដែលចូលរួមកម្មវិធីផ្សេងៗជាមួយគ្នា





រូបថតដ៏សិចសុីរបស់នាង Toey Jarinporn Joonkiat នៅឯឆ្នេរខ្សាច់ 

ប្រែសម្រួល​ ៖ គន្ធា

ប្រភព ៖ gossipstar


Tags: Alex Rendell Toey Jarinporn Joonkiat James Jirayu