ចិន៖ ខ្លោងទ្វារដ៏ធំមួយ បានបាក់រលំលើដងផ្លូវ Hefang ដែលមានមនុស្សធ្វើដំណើរ
យ៉ាងច្រើន ស្ថិតនៅភាគខាងកើត ខេត្ត Zhejiang ប្រទេសចិន។
យោងតាមបណ្តាញសារពត៌មាន chinadaily បានឱ្យដឹងថា មានមនុស្ស ២នាក់ត្រូវ
បានបាត់បង់ជីវិត ដោយសារតែខ្លោងទ្វារដ៏ធំមួយបានបាក់រលំសង្កត់ពីលើបណ្តាល
ឱ្យស្លាប់ភ្លាៗ នៅកន្លែងកើតហេតុ កាលពីថ្ងៃទី១២ ខែសីហា ឆ្នំា២០១២។
ករណីគ្រោះថ្នាក់ខាងលើ គេមិនទាន់រកឃើញ នូវមូលហេតុពីការបាក់រលំ ខ្លោងទ្វារ
នោះ នៅឡើយទេ ហើយសមត្ថកិច្ចកំពុងតែបន្តការស៊ើបអង្កេត៕
ដោយ៖ វណ្ណៈ
ប្រភព៖ chinadaily