តារាថៃ ៖ តារាសម្តែងស្រីនាង Tangmo pattaratida ហៅ Nida បានធ្វើឲ្យក្រុមអ្នកគាំទ្រជាច្រើនកោតសរសើរជាមួយនិង ការតស៊ូ អត់ធ្មត់ និងការផ្លាស់ប្តូររបស់នាងដោយសារតែការឈឺចាប់ជាមួយនិងអតីតកាលដែលនាងធ្លាប់បានទទួលពីអតីតស្វាមីគឺលោក Tono ។
តារាស្រីរូបនេះពិតជាសាកសមជានារីល្អម្នាក់ និងជាតារាគំរូព្រោះថា នាងបានធ្វើជាគំរូដោយតាំងចិត្តមិនចុះចាញ់អ្វីដែលធ្វើនាងធ្លាប់បានឈឺចាប់នោះឡើយ ទោះបីជាអតីតកាលរបស់នាងអាក្រក់ស្ទើរតែឲ្យនាងចង់បញ្ចប់ជិវិតខ្លួនឯងក៏ដោយចុះ ប៉ុន្តែនាងនៅតែក្រោកឈរ និងចាប់ផ្តើមសារជាថ្មី ដើម្បីកុំឲ្យនារីទាំងអស់មានភាពទន់ជ្រាយព្រោះតែការបាត់បង់ស្នេហា ឬ មនុស្សដែលខ្លួនស្រលាញ់ ។
គួរបញ្ជាក់ឲ្យដឹងថា នាង Nida ធ្លាប់បានខូចចិត្តស្ទើរស្លាប់ ស្ទើររស់ព្រោះតែការលះលែងជាមួយនិង Tono ដែលជាអតីតស្វាមីបណ្តូលចិត្ត ប៉ុន្តែក្រោយពីខូចចិត្តអស់ចិត្តអស់ចង់ហើយនោះ តារាស្រីរូបនេះក៏បានក្រោកឈរនិងចាប់ផ្តើមសារជាថ្មី និងតុបតែងខ្លួនយ៉ាងស្អាត និងធ្វើជាមនុស្សថ្មីម្នាក់ដែលលែងខ្វល់ពីអតីតកាល ។
ដោយសារតែកត្តានេះហើយ ទើបមានប្រជាជនជាច្រើនបានសង្កេតឃើញថា នាង Nida ហាក់បីដូចជាមានសម្រស់ស្រស់ស្អាតជាងមុនឆ្ងាយណាស់ ហើយមានមតិយោបល់ជាច្រើនពីក្រុមអ្នកគាំទ្របានយករូបថតចាស់ៗរបស់នាងមកធ្វើការប្រៀបធៀបជាមួយនិងពេលបច្ចុប្បន្ន ។
តោះទៅទស្សនារូបថតទាំងនោះនៅខាងក្រោមជាមួយ Camnews ទាំងអស់គ្នា ៕
-ចុចអាន ៖ តើបុរសវ័យចំណាស់ម្នាក់នេះ ត្រូវជាអ្វីជាមួយអតីតភរិយាលោក Tono បានជាថតស្និទ្ធស្នាលគ្នាយ៉ាងនេះ?
រូបថតពេលទើបតែលែងលះគ្នា
ដោយ ៖ គន្ធា
ប្រភព ៖ kapook