ព័ត៌មានកំសាន្ត ៖ ពិធីករជើងចាស់ អ្នកនាង គង់ សុជាតិ បានរៀបរាប់អំពីទឹកចិត្ត និងការអត់ធ្មត់របស់ស្វាមីដែលអង្គុយរង់ចាំឲ្យជាកម្លាំងចិត្តដល់រូបគាត់ ខណៈពេលដែលអ្នកនាងត្រៀមនឹងឆ្លងទន្លេ ដោយលើកឡើងថា "ម្តាយរំភើបណាស់ដែរកូនស្រីម្តាយកើតមកដោយសុវត្ថិភាពដោយមានប៉ាប៉ានៅជិតរហូត" ដោយយោងតាមការបង្ហោះរបស់អ្នកនាង គង់ សុជាតិ ។
រីឯអ្នកដែលជាស្វាមីបានឃើញដូច្នេះក៏បានបង្ហាញអារម្មណ៍ពិតរបស់ខ្លួនទៅកាន់ភរិយានិងកូនស្រីរបស់ខ្លួនដោយនិយាយថា "នេះជាកាដូដ៏ធំបំផុតដែលប្រពន្ធខ្ញុំបានជូនសម្រាប់ឆ្នាំថ្មី ហើយក៏ជាកាដូដ៏សំខាន់បំផុតសម្រាប់ជីវិតខ្ញុំ។ "បាននៅក្បែមនុស្សដែលខ្លួនស្រឡាញ់ រួមសុខទុក្ខជាមួយគ្នា អាចមើលឃើញស្នាមញញឹមពួកគាត់រាល់ថ្ងៃ ជាសុភមង្គលដ៏សាមញ្ញមួយដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់បាន" ។
គួរបញ្ជាក់ឲ្យដឹងថា ឆាកជីវិតរបស់តារាល្បីទាំង ២ ដួង កាន់តែស្រលាញ់គ្នាខ្លាំង ខណៈពេលដែលកូនស្រីបណ្តូលចិត្តទើបតែឃើញពន្លឺព្រះអាទិត្យ ក្នុងឆ្នាំ ២០១៧ ៕
ដោយ ៖ គន្ធា
ប្រភព ៖ IG