ព័ត៌មានកំសាន្ត ៖ ក្រោយពីពរពោះអស់រយៈ ៩ ខែ ១០ ថ្ងៃ នៅទីបំផុតតារាជើងចាស់ អ្នកនាង គង់ សុជាតិ និងលោក ជា វិបុល ក៏បានឃើញមុខកូនស្រីដ៏គួរឲ្យស្រលាញ់របស់អ្នកទាំង ២ ដោយសុវត្ថិភាពទាំងម្តាយនិងកូន ។
ដោយយោងតាមការបង្ហោះតាមរយៈគណនី instagram របស់គេហទំព័រ អ្នកនាង គង់ សុជាតិ បានឲ្យដឹងថា អ្នកនាងបានរៀបរាប់តាំងពីថ្ងៃដែលកូននាងកើតនិងដាក់ឈ្មោះឲ្យយ៉ាងពិរោះ ហើយភាគច្រើនសុទ្ធតែសរសើរថា ពូកែរកឈ្មោះសាកសមនឹងមុខមាត់គួរឲ្យស្រលាញ់តែម្តង ។
អ្នកនាង គង់ សុជាតិ បានលើកឡើងថា "កូនស្រីម៉ាក់ឈ្មោះ ជា សុជាតិនារី កើតនៅថ្ងៃពុធទី04ខែមករា2017 វេលាម៉ោង 11ៈ25 នាទីព្រឹកទម្ងន់2,80គ.ក ប្រកបដោយសុខភាព ល្អបរិបូរណ៌" ៕
ដោយ ៖ គន្ធា
ប្រភព ៖ IG