CamNews

ភាពយន្ត 

Assassin’s Creed ខ្សែភាពយន្ត ដកស្រង់ចេញពីហ្គេមដ៏ល្បី ចាប់ផ្តើមចាក់បញ្ចាំងហើយ (មានវីដេអូ)

ភាពយន្ត ៖ ពេលវេលាដែលអស់លោកអ្នកទន្ទឺងរង់ចាំនោះ ចុងបញ្ចប់បានមកដល់ហើយ ពោល
ចាប់ពីថ្ងៃទី ២២ ធ្នូ នេះតទៅ វត្តមាននៃការចាក់បញ្ចាំងខ្សែភាពយន្ត Assassin's Creed បានមក ដល់ហើយ ដោយមានការចាក់បញ្ចាំងជាលក្ខណៈ 3D គ្រប់រោងភាពយន្តទំនើបៗ នៅក្នុងព្រះរា ជាណាចក្រកម្ពុជា ។ 


គួររំឮកថា តើលោកអ្នកធ្លាប់បានស្គាល់តួ Magneto នៅក្នុងរឿង X-Men ទេ? ឥឡូវនេះគាត់បានសំដែងរឿងថ្មីមួយទៀតដែលបានដកស្រង់ចេញពីហ្គេមដ៏ល្បីល្បាយមួយមានឈ្មោះថា Assassin’s Creed។ ឆ្លងតាមបដិវត្តបច្ចេកវិទ្យា ដែលទម្លាយអោយឃើញហ្សែនចងចាំរបស់គាត់ Callum Lynch (សម្តែងដោយ Michael Fassbender) បានជួបនឹងការផ្សងព្រេងរបស់បុព្វការីជនរបស់គាត់ ពីពួក Aguilar នៅប្រទេសអេស្ប៉ាញ សតវត្សទី15។ Callum ដឹងថា គាត់បន្តពីជំនាន់ដ៏អាថ៌កំបាំង ជាជំនាន់អ្នកសម្លាប់ រួមមានចំណេះ និងជំនាញដ៏អស្ចារ្យសម្បើម ដើម្បីយកឈ្នះអង្គភាពជិះជាន់ និងមានឥទ្ធិពល ឈ្មោះថា Templar នៅពេលសព្វថ្ងៃ។ ជាមួយនឹងវត្តមានរបស់តារាប្រុសម្នាក់ទៀតឈ្មោះ Cottilard ដែលដើរតួជាអ្នកវិទ្យាសាស្ត្រឈ្មោះ Sophia Rikkin ដែលតួអង្គមួយនេះជាអ្នកជួយ Callum Lynch ក្នុងការធ្វើជាឃាតករដើម្បីប្រយុទ្ធជាមួយ Templars ដែលស្គាល់ថាជាសត្រូវចាស់របស់ Assassin នេះឯង។ ទោះបីជាទស្សនិកជនមិនមែនជាអ្នកចូលចិត្តលេងហ្គេមក៏ដោយ ក៏អាចរីករាយ និងស្ញប់ស្ញែងជាមួយនឹងឈុតឆាកដ៏គ្រោះថ្នាក់ក្នុងភាពយន្តមួយនេះដែរ។


គួរបញ្ជាក់ថា Assassin's Creed កាលពីរាត្រីថ្ងៃទី ២១ ធ្នូ ម្សិលមិញនេះ ក៏មានកម្មវិធីការបញ្ចាំង ជាផ្លូវការថ្ងៃដំបូង នៅឯរោងភាពយន្ត Legend Citymall ខណៈមានក្រុមអ្នកគាំទ្រ ចូលរួមយ៉ាង ច្រើនកុះករ ។ ជាខ្សែភាពយន្តបែបវាយប្រហារ លោកអ្នកដែលទន្ទឹងរង់ចាំនោះ នៅចាំដល់ណា ទៀត តោះទៅតាមដានទស្សនាទាំងអស់គ្នា កុំឲ្យខកខានឲ្យសោះណា៖​


ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូល ទៅ កាន់ ចៃកុន តាមប្រព័ន្ធ  បណ្តាញ សង្គម ដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុន ជាមិត្ត  ក្នុង កម្មវិធី LINE ដែល មាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់   ពីភាពយន្តជារៀងរាល់អាទិត្យ។



Tags: Westec Movie Eddie The Eagle The Conjuring 2 Assassin Creed