CamNews

តារា 

រូបថតតែ ១០ សន្លឹកសោះ ធ្វើឲ្យអ្នកមនុស្សជាច្រើន អន្ទះសាចង់ទស្សនារឿងថ្មីរបស់ តួឯកប្រុសនៅក្នុងរឿង F4

ព័ត៌មានកំសាន្ត ៖ សាច់រឿងថ្មីរបស់លោក Lee Min Ho និងតារាសម្តែងជនជាតិចិននាង Tiffany Tang និងលោក Wallace Chung ដែលត្រូវបានចាក់បញ្ចាំងនៅថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០១៦ បានទស្សនិកជនជាច្រើនចូលចិត្ត និងកោតសរសើរយ៉ាងខ្លាំងអំពើទេព្យកោសល្យសម្តែងរបស់តារាល្បីទាំងនេះ ។ 

គួរបញ្ជាក់ឲ្យដឹងថា រឿងនេះមានចំណងជើងថា (Bounty Hunters) ហើយនៅក្នុងសាច់រឿនេះ មានឈុតឆាកដែលសម្តែងនូវភាពសប្បាយរីករាយជាច្រើន ដើម្បីឲ្យទស្សនិកជនបាត់អស់នូវទុក្ខកង្វល់ទាំងឡាយ ។ 

ខ្សែភាពយន្តនេះមានលក្ខណៈពិសេសដែលជាច្រើនដែលធ្វើឲ្យទស្សនិកជន អន្ទសារចង់ទស្សនាតែម្តង ។ ហើយជាពិសេសនោះ គឺខ្សែភាពយន្តនេះត្រូវបានថតនៅ ប្រទេសកូរ៉េ ចិន ហុងកុង ថៃ និងទីតាំង ក្នុងតំបន់អាស៊ីផ្សេងទៀត ។ ជាងនេះទៅទៀតយើងមានតារាល្បី ហើយបុរសសង្ហា របស់ប្រទេសកូរ៉េ គឺលោក Lee Min Ho ចូលរួមសម្តែងថែមទៀតផង ។ 

ដោយតាមរបាយការណ៍ពីគេហទំព័រ Dramafever បានឲ្យដឹងថា គ្រាន់តែរឿង (Bounty Hunters) ចេញឈុតឆាកខ្លីៗ និងរូបថតតែ ១០ សន្លឹកសោះ ធ្វើឲ្យមនុស្សជាច្រើន អន្ទសារចង់ទស្សនារឿងថ្មីរបស់ តួឯកប្រុសនៅក្នុងរឿង F4 គឺលោក Lee min ho យ៉ាងខ្លាំង ។ 

ពេលនេះ Camnews នឹងបង្ហាញឲ្យអ្នកបានឃើញថា តើរូបទាំង ១០ សន្លឹកនោះមួយណាជា រូបថតដែលអ្នកអានចូលចិត្តជាងគេ?












ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ dramafever


Tags: Lee min ho Tiffany Tang Wallace Chung