ព័ត៌មានអន្តរជាតិ ៖ លោក Marzieh Afkham អ្នកនាំពាក្យអោយក្រសួងការបរទេស គូស បញ្ជាក់ អោយដឹង អាមេរិក និង អ៊ីរ៉ង់កំពុងតែរៀបចំដោះដូរ ទណ្ឌិត ពោល ភាគីខាងអ៊ីរ៉ង់ ទទូច អោយអា មេរិកដោះលែង ពលរដ្ឋខ្លួនទាំង ១៩ នាក់ ដែលត្រូវបានចាប់ឃាត់ខ្លួនកាលពីពេលកន្លងទៅនេះ ពាក់ព័ន្ធនឹងការដាក់ទណ្ឌកម្ម អាវុធនុយក្លេអ៊ែរ របស់អ៊ីរ៉ង់ ។ ជាថ្នូរ នឹងការដោះដូរ លោក Jason Rezaian អ្នកកាសែត Washington Post ដែលត្រូវបានចាប់ឃាត់ខ្លួន អំឡុងឆ្នាំ ២០១២ រងនូវការ ចោទប្រកាន់ពីបទចារកម្មនោះ អាចនឹងដោះលែងអោយមានសេរីភាពវិញ។
របាយការណ៍បញ្ជាក់អោយដឹងថា បរិបទនៃការដោះដូរប្រការនេះកំពុងតែស្ថិតនៅក្នុងសភាពស្រ ពិចស្រពិលនៅឡើយ ពោល កំពុងតែធ្វើការចរចារគ្នាបន្ទាប់ពីមានកិច្ចព្រមព្រៀងជាប្រវត្តិសាស្រ្ត រវាង អ៊ីរ៉ង អាមេរិក និងប្រទេសមហាអំណាចមួយចំនួនផ្សេងទៀត អំឡុងខែកក្កដា កន្លងទៅនេះ ស្តីពី កម្មវិធី អាវុធនុយក្លេអ៊ែរ ៕
-អាន ៖ កុងត្រា លក់ចេញ ប្រព័ន្ធម៉ីស៊ីល S-300 ធ្វើអោយ មន្ទីរបញ្ចកោណ US ដេកព្រួយ យកដៃគងថ្ងាស
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អ័រតេ