CamNews

ព័ត៌មានអន្តរជាតិ 

កុងត្រា លក់ចេញ ប្រព័ន្ធម៉ីស៊ីល S-300 ធ្វើអោយ មន្ទីរបញ្ចកោណ US ដេកព្រួយ យកដៃគងថ្ងាស

ព័ត៌មានអន្តរជាតិ ៖ មន្ទីរបញ្ចកោណសហរដ្ឋអាមេរិក នៅថ្ងៃអង្គារនេះ សម្តែងនូវការព្រួយបារម្ភពាក់ ព័ន្ធនឹងកិច្ចព្រមព្រៀងសព្វាវុធ រវាង អ៊ីរ៉ង់ និង រុស្ស៊ី ទៅលើការដោះដូរប្រព័ន្ធ ម៉ីស៊ីល ។

អ្នកនាំពាក្យអោយ    មន្ទីរ  បញ្ចកោណ  សហរដ្ឋអាមេរិក លោក Peter Cook ធ្វើសេចក្តីរាយការណ៍ សង្ខេបអោយដឹងថា  ពាក់ព័ន្ធនឹងគម្រោង ប្រព័ន្ធម៉ីស៊ីល S-300 ពួកយើងពិតជាមានការព្រួយបារម្ភ ជា ខ្លាំងទៅលើរបាយការណ៍នៃលទ្ធភាពលក់ចេញ ប្រព័ន្ធម៉ីស៊ីលមួយនេះ ទៅប្រទេស អ៊ីរ៉ង់ ។ ពួក យើងពិតជាមិនបានមើលឃើញថា វាជាការវិវត្តន៍វិជ្ជមាននោះទេ ។ ខណៈនេះ លោកប្រធានាធិបតី នឹងមានជម្រើសវិជ្ជមានផ្សេងទៀត ក្នុងករណី ដំណើរការ នៃការដោះដូរពិតជាសម្រេចបាននូវផ្លែផ្កា មែននោះ គូសបញ្ជាក់ពី នាយកដ្ឋានការពារជាតិ លោក Cook លើកឡើងយ៉ាងដូច្នេះ ។

យោងតាមសារព័ត៌មានក្នុងស្រុក ចេញផ្សាយអោយដឹងថា រដ្ឋមន្រ្តីការពារជាតិ ប្រទេស អ៊ីរ៉ង់ លោក Hossein Dehghanបានធ្វើសេចក្តីប្រកាសកាលពីថ្ងៃអង្គារកន្លងទៅនេះថាឈានដល់កិច្ចព្រមព្រៀង ជាមួយនឹងភាគីរុស្ស៊ីហើយ ក្នុងការបញ្ជាទិញ ក៏ដូចជាផ្គត់ផ្គង់ ប្រព័ន្ធម៉ីស៊ីលដែនអាកាសសមត្តភាព ខ្ពស់ រយៈចម្ងាយឆ្ងាយ ប្រព័ន្ធម៉ីស៊ីល S-300 ។ ភ្នាក់ងារសារព័ត៌មានរដ្ឋ អ៊ីរ៉ង់ Fars News ដកស្រង់ សម្តី លោក Dehghan រដ្ឋមន្រ្តីការពារជាតិ អោយដឹងថា កិច្ចកុងត្រា គឺរួចរាល់ហើយ ខណៈ ក្រុមកា ទូតនឹងធ្វើដំណើរទៅកាន់ប្រទេស រុស្ស៊ី អំឡុងសប្តាហ៍ក្រោយ ដើម្បីធ្វើការចុះហត្ថលេខាជាផ្លូវការ​។

ទស្សនៈនៃកិច្ចព្រមព្រៀង ដោះដូរសព្វាវុធលើកនេះ អាចកើត  ឡើងទៅបាន បន្ទាប់ពីប្រទេស អ៊ីរ៉ង់ និង ប្រទេសមហាអំណាចសេដ្ឋកិច្ច លើលោក៦ប្រទេសផ្សេងទៀតឈានដល់កិច្ចព្រមព្រៀងអំឡុង ខែកក្កដាកន្លងទៅ ដាក់កំហិតដល់ រដ្ឋាភិបាលទីក្រុង Tehran ពាក់ព័ន្ធ នឹងកម្មវិធីនុយក្លេអ៊ែរ ជាថ្នូរ នឹងការដកទណ្ឌកម្ម ពាក់ព័ន្ធនឹងនុយក្លេអ៊ែរទាំងអស់ ។ គួររំឮក ថា  ប្រព័ន្ធម៉ីស៊ីល The S-300 ត្រូវ បានរំលេចវត្តមាន សកម្មភាពជាលើកដំបូង អំឡុងសង្គ្រាម ត្រជាក់  ឆ្នាំ ១៩៧៩ ពោល ត្រូវបានគេ ផលិត  ឡើង  ជាពិសេស  សម្រាប់ ការការពារ ដែនអាកាស និងអាចប្រើម៉ីស៊ីលផ្លោង កម្ទេចសត្រូវ ដែលមានរយៈ ចម្ងាយឆ្ងាយ ១៨៦ម៉ាយ ឬ ៣០០គ.ម ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ស៊ិនហួរ


Tags: Int news Breaking news World news Unt news Hot news USA United States Pentagon Washington