CamNews

គ្រោះថ្នាក់ 

ក្តៅៗ បំផុត ៖ រត់ជាន់គ្នា ស្លាប់ហោចណាស់ ២២ នាក់ ព្រោះ ខោអាវ Free

ព័ត៌មានអន្តរជាតិ ៖​ ហោចណាស់ មនុស្ស ២២ នាក់ បាន  ស្លាប់ បាត់បង់ជីវិត ដោយ  សារតែហេតុ ការណ៍គ្រោះថ្នាក់ រត់ជាន់គ្នាស្លាប់ អំឡុងមានកម្មវិធីចែកខោអាវ ដោយ   ឥត គិតថ្លៃ នៅក្នុងទីក្រុង Mymensingh ភាគខាងជើង ប្រទេស បង់ក្លាដេស ។


ប្រភពពីមន្រ្តីប៉ូលីសក្នុងស្រុកអោយដឹងថា ក្រុមមនុស្សរាប់រយនាក់​ បាន ផ្អើលសម្រុកចូលទៅក្នុង អាគាររោងចក្រមួយកន្លែង តាមច្រកទ្វារតូចមួយ ពេលព្រលប់ ដើម្បីទទួលសម្រុកទៅយកខោអាវ ដែលមានការចែកចាយអោយឥតគិតលុយ រហូតកើតឡើងនូវគ្រោះសោកនាដកម្មលើកនេះ ផ្ទាល់ តែម្តង ។ របាយការណ៍ ពីមន្រ្តីផ្លូវការអោយដឹងថា មនុស្ស ៧ នាក់ ត្រូវបានចាប់ឃាត់ខ្លួន ក្នុងនោះ រួមមាន ម្ចាស់រោងចក្រ ដូចគ្នាដែរ ។


គួរបញ្ជាក់ថា អំឡុងខែ បុណ្យ Ramadan ប្រជាជនបង់ក្លាដេស ដែលមានជីវភាពមានបាន ជារឿង ៗពួកគេតែងតែមានកម្មវិធីចែកអំណោយជាខោអាវទៅ  ដល់  ជនក្រីក្រ ។ មន្រ្តីប៉ូលីសស្រាយបំភ្លឺ ដល់សារព័ត៌មាន AFP អោយដឹងថា ក្រុមមនុស្ស   ប្រមាណជាង ១៥០០ នាក់ បានផ្អើលនាំគ្នាទៅ ប្រមូលផ្តុំពីក្រៅរោងចក្រមួយកន្លែង នៅវេលាម៉ោង ៤ និង ៤៥ នាទី ថ្ងៃព្រហស្បត្តិ៍ (ម៉ោងក្នុងស្រុក បង់ក្លាដេស) បន្ទាប់ពីថៅកែក៏ដូចជាម្ចាស់រោងចក្រ ចេញសេចក្តីប្រកាសអោយដឹងថានឹងមានការ ចែកខោអាវអោយ Free ។ គ្រោះអកុសល រត់ជាន់គ្នាស្លាប់ កើតមានឡើង អំឡុងពេលដែល ក្រុម មនុស្សសម្រុកចូលតាមច្រកទ្វារតូចតែមួយ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news Bangladesh Dolphine