CamNews

តារា 

តារាចំរៀង Jennifer Lopez ជួបនឹងគ្រោះថ្នាក់ចរាចរណ៏ នៅតាមផ្លូវ

កាលពីថ្ងៃទី ២៧​ កញ្ញា ឆ្នាំ ២០១៤ តារាចំរៀងដែលមានវ័យ ៤៥ ឆ្នាំ Jennifer Lopez និង មិត្តភក្តិរបស់ នាងឈ្មោះ Leah Remini បានកំពុងបើកបរនៅតាមបណ្តោយមហាវិថី Pacific Coast ក្នុងរដ្ឋ California ខណៈពេលពួកគេទាំងពីរ កំពុងឈប់ចាំភ្លើងស្តុប ត្រូវបានបុរសស្រវឹងម្នាក់ បើកឡាន បុកចំពីក្រោយ ហើយក៏បានបើករត់គេចទៅបាត់ភ្លាមៗ។





បើតាមគេហទំព័រ TMZ  នាង Jennifer បានតេ ទៅប្តឹងប៉ូលីស ដោយរៀបរាប់ហេតុការណ៏ និងភិនភាគ របស់បុរសប្រមឹកម្នាក់នោះ។ បន្តិចក្រោយមក អាជ្ញាធរប៉ូលីស ចាប់ឃាត់ខ្លួនបុរសម្នាក់នោះបាន ដោយគេមិន ទាន់ទៅណាឆ្ងាយពីកន្លែងកើតហេតុនោះទេ។

បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៏ Jennifer បានបង្ហោះរូបរបស់នាង និង Leah អង្គុយនៅក្នុងរថយន្តថ្មីនោះ ព្រមទាំងបាន សរសេររៀបរាប់នៅលើ Instagram ថា៖ ឈប់ឡានចាំនៅភ្លើងស្តុប ស្រាប់តែមានបុរស ស្រវឹងម្នាក់បើកឡានមកបុកពីក្រោយ តែសំណាងល្អ ដែលគ្រប់គ្នាមិនបានរងរបួស។


 


ប្រែសំរួលដោយ៖  វិចិត្រ
ប្រភព៖  TMZ


Tags: Jennifer Lopez Pacific Coast Leah Remini California