Jennifer Lopez និងតារាក្នុងដួងចិត្ត Steven Tyler បានអោយដឹងហើយថាពួកគេនឹងលាចេញពី
កម្មវិធី American Idol ក្នុងមុខដំណែងជាអ្នកដាក់ពិន្ទុ។
តារាចម្រៀងល្បី Jennifer Lopez និង Steven Tyler បានចំណាយពេលធ្វើជា Judge ក្នុងកម្មវិធី
American Idol អស់រយៈពេល ២ រដូវកាលហើយ។ កាលពីពេលថ្មីៗមកនេះ Jennifer Lopez
បានប្រកាសថានាងនឹងលាឈប់ពីមុខដំណែងនេះហើយព្រោះការពិតទៅ នាងបានចុះកុងត្រា
ជាមួយនឹងកម្មវិធីត្រឹម ១ ឆ្នាំប៉ុណ្ណោះប៉ុន្តែនាងបានបន្តវាបានដល់ទៅ ២ ឆ្នាំព្រោះតែសំណូមពរ
របស់ប្រិយមិត្ត ហើយនេះក៏ជាមូលហេតុរបស់ Steven Tyler ដូចគ្នា។
J.Lo បានប្រាប់ថានាង បានទុកកិច្ចការផ្សេងៗជាច្រើននៅមួយកន្លែងព្រោះតែការរវល់ជាមួយនិង
កម្មវិធី American Idol ហើយការរវល់នេះហើយគឺជាមូលហេតុធំដែលធ្វើអោយនាងមិនមានពេល
វេលាជាមួយប្ដី និងកូនហើយនាំអោយ ជីវិតអាពាហ៍ពិពាហ៍របស់នាង និង Marc Antony ដែលពួក
គេបានលែងលះគ្នាដាច់ស្រេចតាមផ្លូវច្បាប់ តែមិនដាច់ចិត្ត។ សម្រាប់ Steven Tyler គាត់គ្រាន់តែ
ប្រាប់ថាគាត់ចង់ទុកពេលវេលាទៅចួលរួមជាមួយនឹងក្រុមតន្រ្តីរបស់ខ្លួនវិញ Steven ប្រាប់ផងដែរ
ថាគាត់ពិតជាសប្បាយរីករាយណាស់ដែលប្រិយមិត្តគាំទ្រគាត់ជាខ្លាំងក្នុងកម្មវិធី American Idol
ប៉ុន្តែគាត់ក៏មានការងារច្រើនជាងនេះដែរ។
បើនិយាយទៅកម្មវិធី American Idol មកដល់ពេលនេះបើគិតទាំង រដូវកាលឆ្នាំក្រោយគឺ ១២ ឆ្នាំ
ហើយដែលកម្មវិធីនេះបានដំណើរការហើយក្នុងនោះអ្នកដែលធ្វើជា Judge មិនដែលបាត់មុខសោះ
នោះគឺ Randy Jackson គេមិនទាន់ដឹងទេថាតើ Randy Jackson នឹងរក្សាឈ្មោះជា Judge ដែល
លោកបានធ្វើមក ១២ ឆ្នាំមកនេះបន្តទៀតនោះទេ។ Adam Lambert, Kris Allen, Beyonce និង
Taylor Swift អាចនឹងត្រូវបានគេទាក់ទងមកធ្វើជា Judge ជំនួស J.Lo និង Steven Tyler៕
ដោយ៖ ម៉ូកា
ប្រភពពី៖ Idolator