កាលពីពេលថ្មីៗនេះនាង Jennifer Lopez បានទៅកាន់អាល្លីម៉ង់ ហើយបានស្នាក់នៅក្នុងសណ្ឋាគារ
Melia Duesseldorf ដែលជាសណ្ឋាគារលំដាប់ផ្កាយប្រាំ។
ជាមួយការស្នាក់នៅសណ្ឋាគារនេះផងដែរ មានព័ត៌មានលេចធ្លាយថានាង Jennifer Lopez បានធ្វើ
អោយបុគ្គលិកសណ្ឋាគារម្នាក់ត្រូវបានគេដេញចេញដោយសារតែនាងខឹង បុគ្គលិកសណ្ឋាគារម្នាក់
នោះដែលបានសុំហត្ថលេខារបស់នាងដែលជាតារាល្បី។
ព័ត៌មានលេចធ្លាយនេះបានល្បីពេញវែបសាយផ្សេងៗ ខណៈដែលគេបានសរសេររិះគន់តារាស្រី
មេម៉ាយរូបស្រស់នេះយ៉ាងចាស់ដៃ។ ចំណែកឯ JLo ក៏មិននៅមួយកន្លែងដែរនាងបានចេញមុខមក
បដិសេធអំពីរឿងនេះ ដោយនាងបានបង្ហាញតាមរយៈទំព័រ ទ្វីតទ័រ របស់នាងថាវាមិនមែនជាការពិត
នោះទេ នាងឯណាដែលហ៊ានទៅធ្វើអោយមនុស្សម្នាក់បាត់បង់ការងារដោយសារតែរឿងសុំហត្ថ
លេខានោះ? ចំណែកឯបុគ្គលិករងគ្រោះបាត់បង់ការងារមិនទាន់អាចទាក់ទងសុំបំភ្លឺបាននៅឡើយ៕
ដោយ៖ ម៉ូកា
ប្រភពពី៖ K14