CamNews

តារា 

រូបភាពតំលៃរាប់លានដុល្លាអាមេរិករបស់តារា Hollywood

រូបថតកូនភ្លោះរបស់ Angelina Jolie ​និង Brad Pitt ដែលបានចុះផ្សាយលើទំព័រទស្សនាវដ្តី
Hello! មានតំលៃថ្លៃបំផុតគឺរហូតដល់ ១៤លានដុល្លាអាមេរិក ដែលមកដល់បច្ចុប្បន្ននេះ
នៅពុំទាន់មានរូបថតរបស់តារា Hollywood ណាមួយមានតំលៃនាំមុខរូបថតនេះឡើយ។
មានតារាភាពយន្ត Hollywood ជាច្រើនអាចរកប្រាក់ចំណូលបានច្រើនក៏អាស្រ័យដោយសារ
ការលក់រូបថតរបស់ខ្លួនទៅអោយបណ្តាទស្សនាវដ្តីផ្សេងៗផងដែរ ជាពិសេសនោះគឺរូបថត
កូនដែលទើបតែចាប់កំណើតរបស់ពួកគេតែម្តង។ បើយោងតាមការបូកសរុបរបស់គេហទំព័រ
Zimbio អោយដឹងថារូបថតរបស់តារា Hollywood ដែលទទួលបានតំណែងឯកទក្តកម្មលើ
ពិភពលោកលើតំលៃថ្លៃបំផុតនោះគឺត្រូវបានទៅលើរូបថតកូនភ្លោះរបស់គ្រួសារ Jolie-Pitt ដែលកូនទាំងពីររបស់ពួកគេនោះមានឈ្មោះថា Knox និង Vivienne ហើយត្រូវបានអ្នកទាំង
ពីរលក់ទៅអោយទស្សនាវដ្តីមួយមានឈ្មោះថា Hello! កាលពីឆ្នាំ ២០០៨ ក្នុងតំលៃមួយមិន
នឹកស្មានដល់គឺ ១៤លានដុល្លាអាមេរិក។ ដោយឡែកចំពោះទឹកប្រាក់ទាំងអស់ដែលទទួល
បានត្រូវបាន Angelina Jolie ​និង Brad Pitt យកទៅបរិច្ចាគទៅអោយសមាគមន៍មនុស្សធម៌
ដើម្បីជួយឧបត្ថម្ភដល់បណ្តាកុមារក្រីក្រទាំងឡាយនៅទូទាំងពិភពលោកទាំងអស់។ និងមក
ដល់បច្ចុប្បន្ននៅពុំទាន់មានរូបថតរបស់តារា Hollywood ណាមួយមានតំលៃនាំមុខរូបថតនេះ
នៅឡើយ។

ស្ថិតនៅលំដាប់ទីពីរក្នុងបញ្ជីឈ្មោះគឺរូបថតកូនភ្លោះរបស់ Jennifer Lopez និងលោក Marc
Anthony ។ អ្នកទាំងពីរបានលក់រូបថតកូនទាំងពីររបស់ខ្លួនមានឈ្មោះថា Max និង Emme
ទៅអោយទស្សនាវដ្តី People នៅក្នុងឆ្នាំ ២០០៨ ក្នុងតំលៃ ៦លានដុល្លាអាមេរិក ។

រូបថតដែលមានតំលៃថ្លៃជាបន្ទាប់មកទៀតនោះគឺជារូបថតរបស់ក្រុមគ្រួសារ Brangelina ។
រូបថតកូនស្រីឈ្មោះ Shiloh ត្រូវបានលក់ទៅអោយទស្សនាវដ្តី People កាលពីឆ្នាំ ២០០៦
ក្នុងតំលៃ ៤លានដុល្លាអាមេរិក។ ចំពោះទឹកប្រាក់ដែលទទួលបានក៏ត្រូវបានពួកគេយកទៅ
បរិច្ចាគដល់សមាគមន៍មនុស្សធម៌ទាំងអស់ផងដែរ។

ក្រៅពីរូបថតរបស់ទារក រូបថតអាពាហិ៍ពិពាហិ៍របស់តារា Hollywood ក៏នាំប្រាក់ចំណូលរាប់
លានដុល្លាអាមេរិកមកដល់ពួកគេផងដែរ។ រូបថតអាពាហិ៍ពិពាហិ៍របស់តារា Demi Moore
និង Ashton Kutcher កាលពីឆ្នាំ ២០០៥ ត្រូវបានទស្សនាវដ្តី OK! អោយតំលៃ ៣លានដុល្លា
អាមេរិក ហើយទឹកប្រាក់ទាំងនោះក៏ត្រូវបានគូរស្វាមីភរិយាមួយគូរនោះបរិច្ចាគទៅអោយ
សមាគមន៍មនុស្សធម៌ទាំងអស់ផងដែរ។

បន្ទាប់មកទៀតគឺរូបថតអាពាហិ៍ពិពាហិ៍របស់ Kim Kardashian និង Kris Humphries ។ រូបថត
នេះត្រូវបានទស្សនាវដ្តី People អោយតំលៃ ២,៥លានដុល្លាអាមេរិក។ ដោយឡែកក៏មានប្រ
ភពពត៌មានចរចាមអារ៉ាមមួយចំនួនបានអោយដឹងថា Kim Kardashian និង Kris Humphries រកចំណូលបានរហូតដល់ ១៨លានដុល្លាអាមេរិកឯណោះដោយសារការលក់រូបថតរបស់ពួក
គេ ក៏ដូចជាខ្សែវីដេអូអាពាហិ៍ពិពាហិ៍ និងការប្រើប្រាស់នូវផ្លាកផ្សព្វផ្សាយពាណិជ្ជកម្មល្បីៗ
មួយចំនួននៅក្នុងឱកាសដ៏ពិសេសរបស់ពួកគេទៀតផង។

រូបថតអាពាហិ៍ពិពាហិ៍ដែលមានតំលៃថ្លៃបំផុតមួយផ្សេងទៀតគឺរូបថតរបស់ Eva Longoria ​
និង Tony Parker កាលពីឆ្នាំ ២០០៧ និងត្រូវបានទស្សនាវដ្តី OK! ទិញយកក្នុងតំលៃ ២លាន
ដុល្លាអាមេរិក ៕

ប្រភព៖ NS
ដោយ៖ រដ្ឋា

Tags: hollywoodbrad pittangelina joliejennifer lopezsuperstarhollywood starsknoxviviennemarc anthonybrangelinaemi mooreashton kutcherkim kardashiankris humphrieseva longoria ​tony parker