CamNews

ព័ត៌មានអន្តរជាតិ 

"ហៅឈប់ និងរឹបអូសយក" ប្រធានបទក្តៅ ពាក់ព័ន្ធ អំពើពុករលួយ ប៉ូលីសអាមេរិក រកឃើញដោយ កាសែតអាមេរិក

ព័ត៌មានអន្តរជាតិ ៖ ក្រោយពីមានករណីវាយប្រហារ ភារវកម្ម នៅថ្ងៃទី ១១ កញ្ញា ឆ្នាំ ២០០១ សហរដ្ឋអា មេរិក បានគូសបញ្ជាក់អោយដឹងថា មន្រ្តីប៉ូលីសនៅសហរដ្ឋអាមេរិក ទាំងអស់ គឺជាភ្នែក  ជាច្រមុះ របស់ ប្រជាជាតិមួយនេះ ក្នុងការការពារ សន្តិសុខជាតិ ពីការគម្រាមគំហែងណាមួយ ។   មន្រ្តី ក្នុងស្រុក អ្នកតំ ណាងមកពីតាមតំបន់ ប៉ូលីសតាមរដ្ឋ ត្រូវបានគេលើកទឹកចិត្ត កាន់តែខ្លាំងឡើងបន្ថែមទៀត  ក្នុងប្រតិប ត្តិការ បេសកម្មរបស់ខ្លួន ក្នុងការតាមចាប់ តាមប្រមាញ់ជនសង្ស័យទាក់ទិនទៅនឹង ឧក្រិដ្ឋកម្ម  ភារវកម្ម និងគ្រឿងញៀនជាដើម ដោយនៅក្នុងនោះ នាយកដ្ឋានថ្នាក់ យុត្តិធម៌ និង សន្តិសុខ  ជាតិ The depart - ments of Homeland  Security    and Justice បានចំណាយកញ្ជប់ថវិការ ដ ល់ ទៅ រាប់លានដុល្លារ ក្នុង ការបង្វឹកមន្រ្តីប៉ូលីស ប្រកបទៅដោយចំណេះ ជំនាញ និង វិជ្ជាជីវៈ ។ 

ជាលទ្ធផល ច្រើនជាងទទួលបានផ្លែផ្កា ក្នុងនោះ ផលប៉ះពាល់មួយចំនួនធំ ត្រូវបានលាក់ កំបាំង ចេញពី ភ្នែកមហាជន ពោល និន្នាការ នៃការឈ្លានពាន ទាមទារយកប្រាក់ រាប់ពាន់លានដុល្លារត្រូវបានធ្វើឡើង ដោយប៉ូលីសសហរដ្ឋអាមេរិក ទៅលើ បណ្តាអ្នកធ្វើដំណើរ ជាថ្នូរមិនចោទប្រកាន់ ទៅនឹងបទឧក្រិដ្ឋ នេះ បើយោងតាមការតាមដានស៊ើបអង្កេត និង រកឃើញ    ដោយ កាសែត  washingtonpost  ក្នុងនោះ ក្រុម មនុស្សរាប់ពាន់នាក់ ត្រូវតែបង្ខំចិត្តស៊ូក្តីខាងផ្លូវច្បាប់ យ៉ាងហោចណាស់ ចំណាយ  ពេល រាប់ឆ្នាំ ក្នុងការ ទាមទារលុយរបស់ខ្លួន ត្រលប់មកវិញ ។

"ហៅឈប់ និងរឹបអូសយក" ជាប្រធានបទក្តៅ គគុកពាក់ព័ន្ធទៅនឹងអំពើ ពុករលួយ របស់មន្រ្តីប៉ូលីសអា មេរិក ចេញប្រតិបត្តិការនៅតាមដងផ្លូវហាយវេ ដោយនៅក្នុងនោះ អ្វីដែលនៅពីក្រោយ   នៃ និន្នាការកើន ឡើងនៃការរឹបអូសមួយនេះ គឺត្រូវបានគេស្គាល់ថា​ ជាវគ្គបណ្តុះបណ្តាលបច្ចេកទេសជូនដល់មន្រ្តីប៉ូលីស មកពីទូទាំងប្រទេស ដោយស្ថាប័នឯកជនមួយ តាមរយៈកម្មវិធី “highway interdiction” ឬ ការហាមឃាត់ តាមផ្លូវហាយវេ ។ មួយក្នុងចំណោមស្ថាប័នបណ្តុះបណ្តាល  វគ្គ ខាងលើ បាន  បង្កើត នូវ បណ្តាញស៊ើប អង្កេតឯកជនមួយ ដែលគេអាចស្គាល់បានថា Black     Asphalt  Electronic  Networking & Notification System ជាបណ្តាញមួយ អនុញ្ញាតអោយមន្រ្តីប៉ូលីស ទូទាំងប្រទេស ធ្វើការចែករំលែកបទពិសោធន៍និង ព័ត៌មានលម្ពិត ស្តីអំពី រាល់អ្នកបើកបរ ប្រព្រឹត្តិខុស អាចជា អំពើ ភារវកម្ម និង ឧក្រិដ្ឋកម្មជាដើម ។

បើទោះជាមានការព្រមាន ពីបណ្តារដ្ឋ និង អាជ្ញាធរសហព័ន្ធ ថាព័ត៌មានអាចនឹងមានការរំលោភលើសិទ្ធ ឯកជន ក៏ដូចជា​ ការការពាររដ្ឋធម្មនុញ្ញ របាយការណ៍ជាច្រើន ត្រូវបានប្រមូលផ្តុំ តែមួយ  នឹងបានបញ្ជូន ទៅ កាន់ ភ្នាក់ងារ សហព័ន្ធ ខណៈចលករ មួយនេះ ជាបរិបទនៃដំណើរការអនុវត្តផ្នែកច្បាប់ស៊ើបអង្កេត  របស់រដ្ឋាភិបាល ។ ជាមួយនឹងកម្មវិធី បណ្តាញស៊ើបអង្កេតឯកជនឆ្លាតវៃ វាពិតជាបាន ឆ្លុះ បញ្ជាំងអោយ ឃើញពីតថភាពិត ថាតើ មន្រ្តីរូបណា ពិតជាបានរឹបអូសយក សាច់ប្រាក់​ និង របស់  គេចពន្ធ ពីក្រុមអ្នក ធ្វើដំណើរ ខណៈមានការចែករំលែក បទពិសោធន៍ ស្តីពីការសាទរ ទៅលើការកេងប្រវញ្ញ    នៅក្នុងបន្ទប់ ជជែកកំសាន្ត របស់កម្មវិធីស៊ើបអង្កេតឯកជន "Chat Room" ។ មន្រ្តីប៉ូលីស មួយចំនួន​បានមានការគូស បញ្ជាក់ដោយគាំទ្រ កម្មវិធី “highway interdiction” ឬ ការហាមឃាត់ តាមផ្លូវហាយវេ  ថាជាចលករ ក៏ដូច ជាវិធីសាស្រ្តមួយក្នុងការ រៃអង្គាសដោយងាយ ។

ការរឹបអូសសាច់ប្រាក់ អាចធ្វើទៅបាន ក្រោមច្បាប់រដ្ឋ ឬច្បាប់ស៊ីវិលសហព័ន្ធ ដោយ    នៅក្នុងនោះ មួយ ក្នុងចំណោមកម្មវិធីចម្បង មន្រ្តីនាយកដ្ឋាន អាចធ្វើការរឹបអូស សាច់ប្រាក់ និង ចែករំលែកនៅក្នុងដំណើរ ការនៃកម្រិតសហព័ន្ធ អនុលោម​ដោយោងទៅតាម កម្មវិធីរឹបអូស អចលនទ្រព្យស៊ីវិល របស់នាយកដ្ឋាន យុត្ថិធម៌ ដែលគេអាចស្គាល់បានថា Equitable Sharing. ។ ការរឹបអូស ទ្រព្យសម្បតិ្ត   ក៏ ដូចជា  អចលន ទ្រព្យ ជាឧបករណ៍ក្នុងការអនុវត្ថច្បាប់ដ៏មានប្រសិទ្ធភាពមួយ ក្នុងការអនុញ្ញាតអោយ មន្រ្តី ធ្វើការទទួល យកសាច់ប្រាក់ ឬ អចលនទ្រព្យ ដោយមិនមានការចោទ   ប្រកាន់  ឧក្រិដ្ឋកម្ម ខណៈ   តម្រូវអោយម្ចាស់ អចលនទ្រព្យទាំងនោះ ធ្វើការបញ្ជាក់ថា រាល់សាច់ប្រាក់ និង អចលនទ្រព្យទាំងនោះ គឺជាសម្បទាស្រប ច្បាប់ ។

ដើម្បីពិនិត្យមើល វិសាលភាព នៃការរឹបអូសទ្រព្យសកម្ម ចាប់តាំងពីមានការវាយប្រហារភារវកម្មកាសែត washingtonpost បានធ្វើការវិភាគទៅលើ មូលដ្ឋានគ្រឹះ នៃកំណត់ត្រា   រាប់ម៉ឺន ករណី នៃការរឹបអូស នៅ ឯនាយកដ្ឋាន យុត្តិធម៌ , ពិនិត្យឡើងវិញ ទៅលើករណី រាប់រយករណី ទាក់ទិនទៅនឹង តុលាការសហព័ន្ធ ទទួលយករបាយការណ៍ ខាងក្នុង ពីបណ្តាសហគ្រាស ហ្វឹកហ្វើន និង ធ្វើបទសម្ភាសន៍  ជាមួយនឹងក្រុម មនុស្សជាអ្នកធ្វើដំណើរ មន្រ្តីប៉ូលីស និង ព្រះរាជអាជ្ញាជាដើម សរុបរួម សាច់ប្រាក់   ទ ទួលបានដល់ទៅ ២,៥​ ពាន់លានដុល្លារ ក្នុងចំណោមរឹបអូសសាច់ប្រាក់ និង ទ្រព្យសកម្មដល់   ទៅ  ៦១ ,៩៩៨ ករណី នៅ តាមដងផ្លូវសាធារណ គ្រប់ទីកន្លែង ចាប់តាំងពីថ្ងៃវាយប្រហារ    ភារវកម្ម   ពិភព លោក ៩ កញ្ញា ២០០១ ដោយនៅក្នុងនោះ សាច់ប្រាក់មួយចំនួន ច្រើនជាង ១,៧ ពាន់លានដុល្លារ ត្រូវបានរក្សា ទុកដោយ រដ្ឋាភិ បាលក្នុងស្រុក រដ្ឋាភិបាលរដ្ឋជាដើម ខណៈ ភ្នាក់ងារសហព័ន្ធ នាយកដ្ឋានសន្តិសុខ និងយុត្តិធម៌ ទទួល បាន ៨០០ លានដុល្លារ ។

ករណីជាក់ស្តែង​​ ម្ចាស់ភោជនីយដ្ឋានមួយរូប មានវ័យ ៥៥ ឆ្នាំ ជនជាតិអាមេរិកកាត់ចិនមកពីរដ្ឋGeorgia សហរដ្ឋអាមេរិក រូបលោក ត្រូវបានចាប់ឃាត់ខ្លួន និង ឃុំអស់រយៈពេលដល់ទៅ ២ ម៉ោង ពាក់ព័ន្ធនឹងករ ណីបើករថយន្តល្បឿនលឿនហួសកម្រិត នៅក្នុងរដ្ឋ Alabama ជាលទ្ធផល លុយសុទ្ធ  ដែលគាត់ប្រមូល បានពីសមាជិកក្រុមគ្រួសារ ប្រមាណ $75,000 យកទៅទិញភោជនីយដ្ឋាន នៅឯរដ្ឋ Los  Angeles​ នោះ ត្រូវបានមន្រ្តីប៉ូលីសធ្វើការរឹបអូសយក ខណៈគាត់អាចទទួលវាបានមកវិញ ក្នុងរយៈពេល ១០ ខែបន្ទាប់ ក្រោយពីស៊ូក្តីចាយលុយអស់រាប់ពាន់ដុល្លារ ដោយការជួលមេធាវី ប្រាក់នៅសល់តិចតួច  ក៏ត្រូវខាតបង់ អស់ទៅទៀត ក្នុងដំណើរការអាជីវកម្ម ។

ជាងឈើ វ័យ ៤០ ឆ្នាំ មកពី Interstate 95 ​រដ្ឋ Virginia សហរដ្ឋអាមេរិក រូបលោក ត្រូវបានមន្រ្តីប៉ូលីសធ្វើ ការឃាត់ខ្លួន ហៅឈប់ និង សាកសួរ សម្រាប់ ការដែលមានបង្អួចលាបពណ៌ព្រឿងៗ ។ ប៉ូលីសនិយាយ ថាគាត់មើលទៅហាក់បីដូចជា អន្ទះសា និងជ្រួលច្របល់ ទាក់ទិននឹងកិច្ចសហប្រ តិបត្តិការចុះស្រាវជ្រាវ ដូច្នេះ មានពេលមួយនោះ ប៉ូលីសបានប្រមូលយក ថវិការរបស់គាត់   ប្រមាណ  ១៨,០០០  ដុល្លារ ដែល គាត់ព្រៀងទុកសម្រាប់ការទិញរថយន្ត ជាលទ្ធផល គាត់ត្រូវតែ ជួលមេធាវី ដើម្បីទាមទារយកថវិការបស់ គាត់ត្រលប់មកវិញ ។

ស្ថិតនៅក្នុងវ័យ ៣៥ ឆ្នាំ Mandrel Stuart ជនជាតិ អាមេរិក កាត់អាហ្វ្រិកមួយរូប ជា ម្ចាស់ ភោជនីយដ្ឋាន សាច់អាំងមួយកន្លែង នៅក្នុងរដ្ឋ Va លោក ពិតជាមានភាពស្រឡាំងកាំងជាខ្លាំង នៅ    ពេលដែលមន្រ្តីប៉ូ លីសធ្វើការរឹបអូសយកទ្រព្យសកម្ម ជាង ១៧,៥៥០ ដុល្លារ ពីគាត់ អំឡុងការហៅឈប់ និងសាកសួរនៅ ឆ្នាំ ២០១២ ទាក់ទិនទៅនឹងការប្រព្រឹត្តិបទល្មើស ចរាចរណ៍ទៅលើ អតិតិជន ។ គាត់បានធ្វើការបដិសេធ ទៅលើការទូទាត់ ដោយសម្រេចផាត់សាច់ប្រាក់របស់គាត់ ចំនួនពាក់ កណ្តាល  ក្នុងនោះ គាត់   ទាមទារ អោយមានការជំនុំជម្រះតុលាការ ។ ទីបំផុត គាត់ទទួលបានលុយរបស់គាត់ ត្រលប់មកវិញ ក៏ប៉ុន្តែ គាត់ បានបាត់បង់អាជីវកម្ម របស់ខ្លួន​បាត់ទៅហើយ ក៏ព្រោះតែគាត់ គ្មាន   សាច់ ប្រាក់ទប់គ្រាប់គ្រាន់ ក្នុងការ ចំណាយ ។ ជាការពិត ខ្ញុំបានបង់ពន្ធរួចរាល់ហើយ ចំពោះសាច់ប្រាក់ទាំងនេះហើយខ្ញុំក៏ប្រឹងប្រែងធ្វើការ ដូចគ្នាដែរ ចំពោះប្រាក់ទាំងនេះ ចុះហេតុដូចម្តេច ខ្ញុំត្រូវអោយលុយទាំងនេះ ទៅ    ពួកគេ  លោក Stuart  គូសបញ្ជាក់ ៕ (សូមបញ្ជាក់អោយដឹងថា ទន្ទឹមនឹងការរកឃើញ របកគំហើញ រឿងអាស្រូវមួយ នេះ ងាក ក្រឡេកទៅមើល ទំព័រ យូធូបឯណោះវិញ Channel : Last Week Tonight with John Oliver វីដេអូ Civil Forfeiture មានការចុចចូលទស្សនា ច្រើនគួរអោយកត់សម្គាល់ ) ៕


ប្រែសម្រួល ៖ កុសល
ប្រភព ៖ washingtonpost


Tags: Int news World news Breking news Unt news Iraq Obama US USA New York US police