អ៊ីតាលី៖ តាមការអោយដឹង របស់អ្នកវិទ្យាសាស្រ្ដក្រោមបាតសមុទ្រ នៃប្រទេសអ៊ីតាលី
បានអោយដឹងថា កាលពីចុងសបា្ដហ៍នេះ ក្រុមអ្នកវិទ្យាសាស្រ្ដ បានរកឃើញបំណែក
កប៉ាល (Shipwreck) មួយដែល បានកប់នៅក្រោមសមុទ្រ ដែលនៅចន្លោះប្រទេស អ៊ីតា
លីនិងអេស្ប៉ាញ។
តាមការអោយដឹងរបស់អ្នកវិទ្យាសាស្រ្ដ បានអោយដឹងថា បំណែកកប៉ាល់នោះ ប្រហែលជា
សេសសល់អំពី កាលិចកប៉ាល់របស់ឈ្មួញនាសម័យបុរាណរបស់អ៊ីតាលី។ គួរបញ្ចាក់ផងដែរ
ថា ប្រទេសអ៊ីតាលី សម័យដើម ពោលគឺប្រហែលជា ២,០០០ ឆ្នាំមុន ជាប្រទេសស្ថិតក្នុងទ្វីប
អឺរ៉ុបមួយ ដែលល្បីល្បាញខាងធ្វើជំនួញបំផុត។
តាមការបង្ហាញរបស់ក្រុមអ្នកវិទ្យាសាស្រ្ដ បានអោយដឹងថា នៅក្នុងបំណែកកប៉ាល់នោះ
គេឃើញមាន កូនត្រីតូចៗ ជាតិប្រេង និងដបស្រាផងដែរ។ នេះជាវីដេអូក្លីបដែលបង្ហាញ
ពីការរកឃើញបំណែក កប៉ាល់នៅក្រោមបាតសមុទ្រ។ សូមចុចដើម្បីមើល៕
ដោយ៖ សីហា
ប្រភព៖ Yahoo