តារាថៃ ៖ ដោយយោងតាមរបាយការណ៍ផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា ការពិតទៅតារាស្រីដែលលោកអ្នកឃើញថា ស្អាតទាំងនេះ ការពិតមិនមែនកើតមកស្អាតតែម្តងទេ ប៉ុន្តែផ្ទុយទៅវិញពួកគេសុទ្ធតែឆ្លងកាត់មុខកំបិតរួចទៅហើយ ទើបឃើញថាគួរឲ្យស្រលាញ់រកចន្លោះទាស់មិនឃើញបែបនេះ ។
តារាស្រីទាំង ៦ ដួងនេះ ស្រស់ស្អាតគ្មានកន្លែងទាស់ទាល់តែសោះ ហើយក៏មិនសូវមានអ្នកណាដឹងដែរថា អ្នកទាំង ៦ ឆ្លងកាត់ការវះកាត់កែសម្ជស្សដែរ ។
នៅក្នុងចំណោមតារាស្រីទាំង ៦ ដួងនោះគឺមានដូចជានាង Tangmo Pattaratida ដែលជាអតីតភរិយារបស់លោក Tono។ នាង Pat Napapa ជាអនាគតប្រពន្ធបុរសម្នាក់ដែលមានអាជីពជាអ្នកបង្ហោះម៉ូតម្នាក់។ នាង Noey Chotika ជាប្រពន្ធរបស់បុរសសេដ្ឋីម្នាក់ដែលជាត្រកូលអភិជន ទើបរៀបការកាលពីប៉ុន្មានខែមុន។ នាង Esther Supreeleela ដែលជាអតីតសង្សាររបស់លោក Sean jindachot និងតារាស្រីប៉ុន្មានដួងថែមទៀត ។
១. នាង Tangmo បានវះកាត់បន្ទាប់ពីនាងបន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍ដ៏សែនអាក្រក់មួយ ។
២. នាង Pat Napapa មិនមានគំនិតចង់វះកាត់នោះទេ ប៉ុន្តែចុងក្រោយមកចង់ស្អាតក៏វះកាត់នឹងគេដែរទៅ ។
៣. រីឯនាង Noey វិញក៏បានវះកាត់កែសម្ជស្សដែរ ត្រង់ចម្រុះរបស់នាង ។
៤. ចំណែកឯនាង Ying Rhatta ក៏បានធ្វើដូចជាតារាផ្សេងៗដែរ ទោះបីនាងមានការមមាញឹកនឹងការងារយ៉ាងណាក៏ដោយ ប៉ុន្តែសុខចិត្តឆ្លៀតឱកាសដើម្បីចង់ស្អាត ។
៥. នាង Esther Supreeleela មនុស្សភាគតិចណាស់ដែលដឹងថា នាងទទួលបានការវះកាត់កែសម្ជស្ស ។
៦. នាង Koy Ratchawin លួចទៅវះកាត់កែសម្ជស្ស ប៉ុន្តែចៃដន្យអីនៅតែមានគេដឹង ដូចពាក្យចាស់តែងនិយាយថា អាថ៌កំបាំងគ្មានទេនៅលើលោក ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ thaistar