ថៃ ៖ រឿងភាគថ្មីមួយដែលមានចំណងជើងថា "My Girl" របស់តារាសម្តែងស្រីនាង Esther Supreeleela ចាប់ដៃគូជាមួយនិង លោក Pae Arak មិនសូវជាទទួលបានការគាំទ្រច្រើនប៉ុន្មាននោះទេ នៅក្នុងប្រទេសថៃ ។
យោងតាមប្រភពផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា រឿង "My Girl" មិនសូវល្បីនៅក្នុងប្រទេសថៃក៏ពិតមែន ប៉ុន្តែបែរជាទៅល្បីនៅឯប្រទេសចិនខ្លាំងទៅវិញ ។
ប្រភពដដែលបន្តទៀតថា ចំនួនអ្នកទស្សនាចាប់ពីខែ មិថុនា ដល់ខែកញ្ញា មានចំនួនអ្នកទស្សនាដល់ទៅ ៣០០ លាន ឯណោះ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ gossipstar