CamNews

កសាងអាស៊ានកាន់តែសមាហរណកម្ម ការប្រកួតប្រជែង សមធម៌ និងភាពរឹងមាំ

លោកសាស្រ្តាចារ្យ ហ៊ីដេតូស៊ី នីហ្ស៊ីមូរ៉ា (Hidetoshi Nishimura) នាយកប្រតិបត្តិ វិទ្យាស្ថាន​ស្រាវ
ជ្រាវ​​សេដ្ឋកិច្ច​​សម្រាប់​តំបន់​អាស៊ាន និង​អាស៊ី​បូព៌ា​​ (ERIA)​មាន​ប្រសាសន៍ថាក្នុងថ្ងៃបញ្ចប់សន្និ
សីទ ដោយស្នើអ្នកចូលរួម​ឆ្លើយតប​នឹង វិធានការ១១ចំណុចរបស់ សម្តេច​អគ្គ​មហាសេនាបតី​​
តេជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​​ដើម្បី កសាងសហគមន៍អាស៊ានកាន់
តែសម្រេចបាន សហគមន៍​អាស៊ានដែល​មាន​សមាហរណកម្ម ការប្រកួតប្រជែង សមធម៌ និង
ភាពរឹងមាំ ។​

លោកបណ្ឌិត វីលាម អូវើហូល​  អ្នកស្រាវជ្រាវជាន់ខ្ពស់នៃសាកលវិទ្យាល័យហាវើត ដ៏មាន កេរ្តិ៍​
ឈ្មោះ​ល្បីល្បាញបានកត់សម្គាល់ថាអាស៊ានមានតួនាទីយ៉ាង សំខាន់ក្នុង ប្រវត្តិសាស្ត្រ អាស៊ី និង
​ពិភពលោក។ ភាពជោគជ័យដ៏ធំធេងរបស់អាស៊ានមានឥទិ្ធពលចំពោះ ពិភពលោក តាមរយៈការ
ចែករំលែក បទពិសោធមេរៀនអំពីភាពអស្ចារ្យផ្នែកសេដ្ឋកិច្ចដែលធ្លាប់ មានកន្លង មកដល់ពេល
បច្ចុប្បន្ន។​

លោកបណ្ឌិតវីលាម បានអំពាវនាវអាស៊ានបន្តដំណើរដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់លំនឹង
អំណាចសកលលោកថ្មី។ ​គាត់ជឿជាក់ថាមាគាអាស៊ានដែលប្រើអំណាចត្រជាក់ក្នុងការដោះស្រាយ
ទំនាស់ដែលបង្កការគំរាមកំហែងដល់ធនធានក្នុងតំបន់នឹងអាចធានាស្ថិរភាពនយោបាយ។​

ភាពខ្លាំងរបស់អាស៊ានអាចកំណត់បានតាមស្ថានភាពសមាជិកដែលទន់ខ្សោយជាងគេ ដូច្នេះ
ចំណុចសំខាន់នៃសន្និសីទគឺត្រូវធ្វើដំណើរដើម្បីសម្រេចបានសហគមន៍ដែលមានសមធម៌ជាង
នេះ​ថែមទៀត។​

លោកបណ្ឌិតវីលាម យល់ថាអាស៊ានគួរតែពង្រឹងវិធានពាណិជ្ជកម្មនិងវិនិយោគ ក្នុងតំបន់និង​គាំ
ទ្រសំណើ​វិនិយោគ​និងពាណិជ្ជកម្មផេ្សងៗ ដើម្បីបង្កើតបរិយាកាសប្រកួតប្រជែងដែលអាចជម្រុញ
ប្រទេសមហាអំណាចធំៗ​និងតូចៗប្រកាន់យកវិធានដែលកាន់តែប្រសើរ ។​ អាថ៌កំបាំងនៃភាពជោគ
ជ័យរបស់អាស៊ានគឺកំណត់ឲ្យបានច្បាស់អំពីភាពខ្លាំងនិងភាពនៅមានកម្រិត របស់សមាគមនេះ
ដើម្បីយល់យ៉ាងច្បាស់អំពីបញ្ហាប្រឈមចម្បងៗដែលចូលរួមធ្វើអាស៊ានទទួលការគោរពកោតសរ
សើរ ជោគជ័យ និងខ្លាំងក្លា។​

លោកសាស្រ្តាចារ្យ ហ៊ីដេតូស៊ី នីហ្ស៊ីមូរ៉ា (Hidetoshi Nishimura) នាយកប្រតិបត្តិវិទ្យាស្ថាន​ស្រាវ
ជ្រាវ​​សេដ្ឋកិច្ច​​សម្រាប់​តំបន់​អាស៊ាន និង​អាស៊ី​បូព៌ា​​ (ERIA)​បានរាយការណ៍​លទ្ធផល វាគ្មិន សំខាន់ៗ​
ដែលបានលើកឡើងថាបញ្ហាប្រឈម​ក្នុង​ការធ្វើ​សមាហរណកម្ម សេដ្ឋកិច្ចអាស៊ានគឺ ការគ្រប់គ្រង
​កំណែទម្រង់និង​សម្រេច​គោលដៅប្រចាំតំបន់។​​បានពន្យល់ ថាការបង្កើន ភាពរឹងមាំ និងការផ្សារ
ភ្ជាប់រវាង​បណ្តា​សមាជិក នៅកំពុងតែ​ជាបញ្ហា​ដែលត្រូវដោះស្រាយ​ជាពិសេស ត្រូវពង្រឹង ការតាម
ដានអនុវត្តផែនការការផ្សារភ្ជាប់និង​លទ្ធផល​ជាក់ស្តែង។​ ហើយយោងតាមគុណសម្បត្តិអំពីទីតាំង
ជាយុទ្ធសាស្ត្រអាស៊ានអាចជាមូលដ្ឋាន​នៃបណ្តាញ ផលិតកម្មក្នុងពិភពលោក ។ បើ​ទោះ​បី​ជាយ៉ាង
នេះ​ក្តី​ ក៏​​ផលិតភាព​​ពលកម្ម និង​តម្លៃនៃ​ការ​ផ្សារភ្ជាប់​សេវាកម្ម នឹង​ក្លាយ​ជា​ចំណុច​សំខាន់​ក្នុងការ​
សម្រេច​បាន​តួនាទីកណ្តាលរបស់​អាស៊ាន​ក្នុងបណ្តាញ​ផលិតកម្ម​សកលនេះ ដែរ ។ ​

លោក​បាន​បន្ថែម​ទៀតថា “នៅ​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​នេះ​ យើង​​មើល​ឃើញ​​ថា​ការ​សម្រេច​ឲ្យ​បាន​នូវ
​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ឆ្នាំ ២០១៥ គឺ​ជា​ផែនការ​មហិច្ឆតា​មួយ​ ប៉ុន្តែ​ទិដ្ឋភាព​សំខាន់​នៃ​សមា
ហរណកម្ម​គឺ​កំពុង​តែ​ដំណើរ​ការ​ទៅមុខ​បាន​យ៉ាង​ល្អ​ប្រសើរ។ យើង​ត្រូវ​តែ​សម្រេច ​​គោលដៅ​ឆ្នាំ
២០១៥ និងពេលបន្ទាប់ ​ពី​ឆ្នាំ ២០១៥ទៀត។ ដោយ​សមាហរណកម្ម​គឺ​ជា​ដំណើរការ​បន្ត​ឥត​ឈប់
គោលដៅ​របស់​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ត្រូវ​តែកំណត់ឲ្យ​ហួសពី​ឆ្នាំ​២០១៥​ដើម្បី​​សម្រេច​ឲ្យ​បាន
នូវ​សហគមន៍​​អាស៊ានមួយ​ដែលកាន់តែមាន​សមាហរណកម្ម ភាពប្រកួតប្រជែង សមធម៌ និង​រឹង​មាំ​
ជាង​មុន”។

នៅក្នុងឱកាស​បិទសិក្ខាសាលានោះផងដែរឯកឧត្តមបណ្ឌិតស៊ូរិនពិតស៊ូវណ្ណ អគ្គលេខាធិការអា
ស៊ាន បានផ្តល់អនុសាសន៍ឲ្យផ្តល់ការវិនិយោគបន្ថែម​ទៀតលើវិស័យអប់រំ ការស្រាវជ្រាវ វិទ្យា
សាស្ត្របច្ចេកវិទ្យាបន្ថែមទៀត ដោយធ្វើការប្រៀបធៀបការចំណាយរបស់ អាស៊ានគឺមានចំនួនតិច
ជាងប្រទេសជប៉ុន កូរ៉េ និង​ចិន។ “បើយើងមិន វិនិយោគបន្ថែមលើ ការអភិវឌ្ឍធនធានមនុស្ស
ការស្រាវជ្រាវដើម្បីផលិតទំនិញ ឬសេវាថ្មីៗនោះទេ យើងនឹងជាប់ក្នុងស្ថានភាពសេដ្ឋកិច្ចប្រទេស
ដែលមាន​ចំណូលមធ្យមជារៀងរហូតមិនអាចងើបលើសពីនេះទេ​”។​​ប្រទេសសឹង្ហបុរីចំណាយ​ជាង
២.៦%នៃផលទុនជាតិសរុប(GDP) សម្រាប់ធ្វើការស្រាវជ្រាវ ថ្មីៗ ដែលជាហេតុ​ដែលអាចងើបផុត​
ពីសេដ្ឋកិច្ចដែលពឹងផ្អែកលើកម្លាំងពលកម្មច្រើននិង​ការពឹងផ្អែកលើធនធានធម្មជាតិ។​

ថ្លែង​ក្នុង​សុន្ទរកថា​បិទ ឯកឧត្តមបណ្ឌិត​ ​ចម​ ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម បាន
​គូសបញ្ជាក់​ថា​ ដោយ​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​វិស័យ​ឯកជន ភាគី​កំណត់​នយោបាយ​សេដ្ឋកិច្ច​អាស៊ាន​
នឹង​ស្វែង​រក​នូវ​ដំណោះស្រាយ​ដែល​មាន​លក្ខណៈ​ឆ្លើយ​តប​ដើម្បី​កាត់​បន្ថយ​របាំង​ពាណិជ្ជកម្ម និង​​
ពន្ធគយ ដើម្បី​ឲ្យ​ក្លាយ​ជា​ទី​ផ្សារ​តែមួយ​ និង​ជា​មូលដ្ឋាន​ផលិតកម្ម។ ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋ
មន្រ្តី រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម បាន​មាន​ប្រសាសន៍​ថា “នៅ​ខែ​ក្រោយ​នេះ កម្ពុជា​នឹង​រៀបចំ​កិច្ចប្រជុំ
កំពូល​​វិនិយោគ និង​ធុរកិច្ច​អាស៊ាន​នៅ​ទីក្រុង​ភ្នំពេញ យើង​ផ្តល់​ជា​ការឆ្លើយតបដ៏​ពេញលេញ​ដែល​
មាន​រៀបរាប់​អំពី​អនុសាសន៍​ជា​គោលនយោបាយប្រៀបធៀប​បែប​ម៉ាទ្រីសនិង ដោះស្រាយ​បញ្ហារបស់
ផ្នែកឯកជន ដែល​ពាក់ព័ន្ធ​នឹង​ការ​សម្របសម្រួល​ពាណិជ្ជកម្ម នីតិវិធី​ពន្ធគយ និងកែលំអ។ ភាព​ជា
​ម្ចាស់ផ្ទះប្រធាន​អាស៊ាន​របស់​កម្ពុជា​នឹង​បន្សល់​ទុក​ជា​កេរតំណែល​ក្នុង​ការ​ជម្រុញ និង​​ទទួលស្គាល់
ផ្នែក​ឯកជន ចូលរួមក្នុងកិច្ចសន្ទនា”៕

 

ដោយ ៖ សូរីយ៉ា


Tags: អាស៊ាន កម្ពុជា ASIAN Cambodia