តាមប្រភពព័ត៌មានដ៏ជិតស្និទជាមួយ Dortmund, Jose Mourinho បានមានការសន្ទនាគ្នា ជា
លក្ខណៈឯកជន ជាមួយអ្នករួមអាជីព Jurgen Klopp មុនការប្រកួតជុំទី១ Champions League។
នៅក្នុងការសន្ទនាគ្នានេះ Mourinho បានបង្ហើបពីការវិលត្រលប់ទៅដឹកនាំក្លឹប Chelsea វិញចាប់
ពីរដូវកាលក្រោយ បើទោះជា Real ដណ្តើមបានពាន Champions League លើកទី១០ ឬក៏មិន
បានក៏ដោយ។
បើតាម Bild, Mourinho កំពុងតែមានផែនការកសាងក្លឹប Chelsea ឡើងវិញយ៉ាងស្ងៀមស្ងាត់។
គាត់មានការចាប់អារម្មណ៍យ៉ាងពិសេសជាមួយកីឡាករខ្សែប្រយុទ្ធ Robert Lewandowski, និង
មានការនិយាយដោះដូរជាមួយ Klopp ស្តីពីប្រធានបទនេះថែមទៀតផង។
នៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជុំទី១ គឺកីឡាករ Lewandowski នេះហើយ ជាអ្នករក
បានគ្រាប់បាល់៤ គ្រាប់ឲ្យ Dortmund។ ជ័យជំនះ ៤-១ របស់ក្លឹបអាឡឺម៉ង់ បានរុញច្រាន Real និង
Mourinho ដល់មាត់រណ្តៅនៃភាពបរាជ័យ។
បើតាមសារព័ត៌មានរបស់អង់គ្លេស មហាសេដ្ឋីលោក Roman Abramovich បានត្រៀមរួចជាស្រេច
នូវទឹកប្រាក់រាប់រយលានផោន សំរាប់ឲ្យ Mourinho កសាង Chelsea ឡើងវិញនៅក្នុងរដូវកាលទិញ
លក់កីឡាករនាវិស្សមកាលនេះ ហើយប្រាក់បៀវត្សន៍ឯត្តទគ្គកម្ម ២០លានផោន/ឆ្នាំ ក៏កំពុងរង់ចាំគ្រូ
បង្វឹករូបនេះ ពេលវិលត្រលប់មក Stamford Bridge វិញផងដែរ៕
ដោយ៖ សិលា
ប្រភព៖ VE