(មេនឆេស្ទើ)៖ អ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United បានយល់ព្រមឲ្យកីឡាករនិមិត្តរូបប្រចាំក្លឹប Wayne Rooney ចាកចេញពីក្លឹប ដើម្បីបានទៅលេងនៅទឹកដីចិន បញ្ចប់អាជីពនៅទីនោះ ថ្ងៃណាមួយដែលគាត់ចង់។
គ្រូបង្វឹកជនជាតិព័រទុយហ្គាល់ វ័យ ៥៤ឆ្នាំខាងលើនេះបានថ្លែងប្រាប់សារព័ត៌មាន Dailmail កាលពីយប់មិញថា កិច្ចសន្យារបស់កីឡាករដែលរកគ្រាប់ស៊ុតបញ្ចូលទីបានរហូតដល់ទៅ ២៥០គ្រាប់ច្រើនជាងគេនៅក្នុងក្លឹបនឹងបញ្ចប់រហូត ដល់ទៅឆ្នាំ២០១៩ឯណោះ តែប្រសិនបើកគាត់ចង់ចាកក្នុងរដូវក្តៅនេះ គឺ OK ស្របពេលដែលក្លឹបលេងក្នុងលីគកំពូល របស់ចិន កំពុងចាប់អារម្មណ៍ខ្លាំង។
អតីតគ្រូបង្វឹកក្រុមតោខៀវ Chelsea ដែលត្រូវបានបណ្តេញចេញពីតំណែងកាលពីចុងឆ្នាំ២០១៥ បានបន្តថា «Rooney នៅមានអ្វីៗច្រើនទៀតឲ្យពួកយើង ដោយអាចនិយាយបានថា គាត់លេងដល់ចំណុចកំពូលហើយ តែប្រសិន បើអ្នកគាំទ្រ សមាជិកក្លឹប រួមទាំងខ្ញុំដែលឲ្យតម្លៃមិត្តរួមក្រុម Zlatan Ibrahimovic ខ្លាំងជាងនោះ គឺគាត់នឹងចាកចេញ មិនដឹងទៅចិន ឬក៏អាមេរិកមិនដឹង»។
សូមរំលឹកផងដែរថា កាលពីរាត្រីថ្ងៃសៅរ៍សប្តាហ៍មុននេះ កីឡាករវ័យ៣១ឆ្នាំ Wayne Rooney បានជួយឲ្យក្រុមភ្ញៀវ Manchester United យក ១ពិន្ទុត្រឡប់មកផ្ទះវិញ តាមរយៈទាត់បាល់ពិន័យ Free Kick បានសម្រេចនៅនាទីទី៩០ តាមស្មើ ១-១ ម្ចាស់ផ្ទះ Stoke City នៃ Premier League សប្តាហ៍ទី២២ ក្នុងជើងទី២ បន្តជួយក្រុមឈរនៅលេខរៀងទី៦ បណ្តោះអាសន្នដដែល៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង