ស្ទើរតែមិនគួរអោយជឿ ៖ យោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មាន
ប្លែកបរទេស ដឹមីរ័រ អោយដឹងថា ក្រុមមនុស្សស្រី ប្រុសមួយក្រុម ពិតជាបានធ្វើអោយមាន
ភាពភ្ញាក់ផ្អើលជាខ្លាំង ពោលគឺ នាំគ្នាដើរសួព្រ័ត្រជាមួយនឹងរយៈកំពស់មួយដ៏ខ្ពស់ទាំងអា
ក្រាតកាយ។
អ្វីដែលជាភាពភ្ញាក់ផ្អើលលើសពីនេះ ដែលបង្កឡើងដោយក្រុមភ្ញៀវទេសចរពនេចរទាំង
អស់នេះ ក្រៅពីភាពអាក្រាតកាយនោះគឺ ភាពប្រថុយប្រថានហួស ក្នុងការដើរសួព្រ័ត្រ
ដោយមិនមានឧបករណ៍ការពារសុខសុវត្ថិភាព តាមលក្ខណៈបច្ចេកទេស ពោលគឺពួកគេ
បានត្រឹមតែយកខ្សែ មកចង់នឹងចង្កេះ ឬក៏ ក ជើងជាដើម តែអ្វីដែលរឹតតែស្រឡាំងកាំង
និងរន្ធត់នោះគឹ បុរសម្នាក់មានឈ្មោះថា Andy Lewis បែរជាយកខ្សែមកចង់អវយៈភេទ
(លឹង្គ) របស់គាត់ទៅវិញ ខណៈដើរសួព្រ័ត្រទាំងអាក្រាតកាយ ជាមួយនឹងរយៈកំពស់
ខ្ពស់ ដល់ទៅ ៣០ ម៉ែត្រ និងមានរយៈចម្ងាយដល់ទៅ ៦១ ម៉ែត្រ។
បន្ថែមពីលើនេះ ប្រភពសារព័ត៌មានដដែលបន្ថែមថា រាល់បេក្ខភាពសន្លឹករូបថតទាំង
អស់នេះ ត្រូវបានថតដោយផ្ទាល់ដៃ ពីសំណាក់អ្នកជំនាញថតរូបមានឈ្មោះ Jared
Alden វ័យ ៣១ ឆ្នាំ។ គួរបញ្ជាក់ផងដែរថា ជាមួយនឹងសកម្មភាពប្លែកៗ ដែលត្រូវបាន
ធ្វើឡើងដោយក្រុមមនុស្សទាំងអស់នេះ គឹបានធ្វើឡើង ដើម្បីជាការសាទរក៏ដូចជាចូល
រួមក្នុងកម្មវិធីបុណ្យ GGBY highline festival ។ ដោយឡែក ទីតាំងដែលពួកគេបាន
លេងកម្មវិធីកីឡាដ៏រន្ធត់ និងចម្លែកមួយនេះ មិនទាន់ត្រូវបានប្រភពបញ្ជាក់អោយដឹង
នៅឡើយនោះទេ គ្រាន់តែបានដឹងថា នៅឯតំបន់វាលខ្សាច់ Utah Desert នារដ្ឋ Utah
សហរដ្ឋអាមេរិក ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដឹមីរ័រ