CamNews

តារា 

កញ្ញា វ៉ាន់ នីឡា ប្រ​តិកម្ម​ចំពោះ​ព័ត៌​មាន ផ្តាច់​ពាក្យ​ជាមួយ​គូ​ដណ្តឹង

(ភ្នំពេញ)៖ តារាកំប្លែងវ័យក្មេងស្ថិតក្នុងក្រុមនាយ ពែក​មី និងត្រូវជាកូនស្រីរបស់លោក សុវណ្ណ ឫទ្ធី ហៅ​តាវ៉ិចទ័រ កញ្ញា វ៉ាន់ នីឡា បានចេញមុខប្រតិកម្ម​ភ្លាមៗ ចំពោះព័ត៌មានដែលត្រូវបានគេបង្ហោះ ផ្សព្វផ្សាយ​នៅ​លើហ្វេសប៊ុកថា នាងបានផ្តាច់ពាក្យ​ជាមួយគូដណ្តឹង ដែលទើបភ្ជាប់​ពាក្យ​​កាលពីថ្មីៗ កន្លង​មកនេះ។

ប្រតិកម្មពីសំណាក់តារាកំប្លែង កញ្ញា វ៉ាន៉ នីឡា បានធ្វើឡើងភ្លាមៗ បន្ទាប់ពីមានការបង្ហោះចែក​ចាយ លើបណ្តាញសង្គមហ្វេសប៊ុក ភ្ជាប់ជារូបភាពនាង និងគូដណ្តឹង ដោយបានសរសេរថា​ «ពូរិទ្ធី និយាយពី នីឡា សុខចិត្តផ្តាច់ពាក្យជាមួយគូដណ្តឹង» ដោយក្នុងនោះ ក៏មានការកាត់តភ្ជាប់ រូប​ភាពពិធីករ និយាយព័ត៌មានប៉ុស្តិ៍ហង្សមាស លោក មាស រិទ្ធី មកជាមួយគ្នាផងដែរ។

តាមរយៈការបែកធ្លាយ នូវព័ត៌មានមិនពិតខាងលើនេះ ភ្លាមៗនោះ សាមីខ្លួន កញ្ញា វ៉ាន់ នីឡា បានចេញមុខប្រតិកម្ម ដោយលើកឡើងថា «ព័ត៌មាននេះ វាមិនមែនជាកាពិតទេ នាងខ្ញុំ នីឡា មិនបា​នដឹងរឿងអីទាំងអស់ ហើយនាងខ្ញុំមិនបានផ្ដាច់ពាក្យនោះទេ នាងខ្ញុំចង់ប្រាប់ថា កុំគ្រាន់តែចង់ល្បី page ខ្លួនឯង មកបំផ្លាញកេរ្តិ៍ឈ្មោះ និងកិត្តិយសរបស់អ្នកដទៃ!»។

តារាកំប្លែងវ័យ១៧ឆ្នាំកញ្ញា វ៉ាន់ នីឡា បានបញ្ជាក់ទៀតថា «បើសិនជាអាចសូមមេត្តា​កាត់ប​ន្ថយ រឿងបំផ្លាញកិត្តិយសគេទៀតទៅ។ សូមអ្នកទាំងអស់គ្នា ឈប់យល់ច្រឡំរឿងនេះទៀតទៅ វាមិនមែនជាព័ត៌មានពិតនោះទេ.please share..!»។

សូមបញ្ជាក់ថា តារាកំប្លែងវ័យប្រមាណ១៧ឆ្នាំ ត្រូវជាកូនស្រីរបស់លោក ​សុវណ្ណ ឫ​ទ្ធី ហៅ​តា​វ៉ិ​ច​ទ័​រ ប្រ​ធាន​ផលិតកម្ម​វិធី​កម្សាន្ត ​របស់​ទូរទស្សន៍ CTN គឺកញ្ញា វ៉ាន់ នីឡា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ​២​​០១៦ បានរៀបចំធ្វើពិធីភ្ជាប់ពាក្យជាផ្លូវការ ជាមួយបុរសរូបសង្ហាថៅកែ​វង់ភ្លេងអកកេះ និង​ត្រូវ​ជា​កូ​នប្រុសរបស់ថៅកែ ល្ខោនបាសាក់នៅក្នុងខេត្តតាកែវ អ្នកស្រី ភី សុគន្ធី​ ដោយមានភ្ញៀវចូលរួម សុទ្ធសឹងអ្នកសិល្បៈល្បីៗ ជាពិសេសតារាកំប្លែង៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Vanila