CamNews

តារា 

វ៉ាន់ នីឡា និង​​តារា​​ខ្មែរ ៤​រូប​ទៀត កំពុង​ក្រ​​សោប​​បាន​​ជោគ​​ជ័យ លើ​ទឹក​ដី​ប្រទេស​អូស្រ្តាលី

(ភ្នំពេញ)៖ តារាសម្តែង និងជាតារាចម្រៀង​របស់ខ្មែរ៥ដួង កញ្ញា វ៉ាន់ នីឡា, កញ្ញា អែមមី, កញ្ញា ធីតា, អេ​ឡិច ចិនត្រា និង​​​លោក អាន គុណកូឡា ពេល​នេះ​កំពុង​តែ​ទទួល​បាន ភាព​ជោ​គ​ជ័​យ​​ក្នុង​ការ​​សម្តែ​ង​-ច្រៀង ដោយ​សារ​មាន​​អ្នក​​គាំ​ទ្រ​​ជាច្រើន ពីសំណាក់បងប្អូនពលករខ្មែរ នៅ​អូស្រ្តាលី​។

វត្តមានតារាចម្រៀងប្រុស-ស្រីល្បីរបស់​កម្ពុជា ចំនួន៥រូប ដែលបានចេញទៅច្រៀង-សម្ដែង នៅលើ​ទឹកដីប្រទេសអូស្ត្រាលីលើកនេះ មិន​ត្រឹម​តែ​ជា​ការ​សម្ដែង​ជូន​ពល​រដ្ឋ​ខ្មែរ រស់​នៅ​ទី​នោះ​បាន​ទស្ស​នា រាំក​ន្សា​​ន្តសប្បាយរីករាយនោះទេ ថែមទាំងជាបង្កើតឲ្យមានព្រឹត្តិការណ៍សប្បាយៗ​ជា​​ច្រើន​ទៀត ​ខណៈការបង្ហាញវត្តមាន របស់ពួកគេថ្ងៃដំបូង គឺទទួលបានការទទួលស្វាមគន៍យ៉ា​ងកក់ក្តៅ ពីសំណាក់មហាជន​នៅទីនោះ។

ប្រភពពីអ្នករស់នៅ លើទឹកដីប្រទេសអូស្រ្តាលី បានប្រាប់ឲ្យដឹងថា នៅក្នុងកម្មវិធីប្រគំតន្រ្តីថ្ងៃ​ទី​ដំបូង បន្ទាប់ពីកា​របង្ហាញវត្ត​មាន ពីសំ​ណាក់តារាចម្រៀងប្រុស-ស្រីរបស់ខ្មែរទាំង៥រូប​ ភ្លាមៗ​នោះ ​បាន​ធ្វើឲ្យ​ទស្សនិកជន ដែលជាពលករខ្មែរមកចូលរួមទស្សនា រាំលេងកំ​សាន្តសប្បាយ និងនៅលើវេទិកាត​ន្ត្រីទាំ​ងមូល​ មានភា​ពកក្រើកសប្បាយរីករាយជា​ខ្លាំង ស្ទើររក​កន្លែងឈរ និងអង្គុយគ្មាន។

ប្រភពខាងលើ បាននិយាយទៀតថា នេះវាជាឱកាសមួយ ដ៏ល្អបំផុតសម្រាប់តារាស្រី-ប្រុសទាំង​៥រូបរបស់ខ្មែរ ក្នុងការ​កើបប្រាក់ពីការទៅសម្តែង នៅប្រទេសអូស្រ្តាលី នាពេលនេះ។ ម្យ៉ាងទៀត ពួកគេក៏​អាចទទួ​ល​ប្រាក់​មួយ​ចំនួន ពីអ្នកដែលបានមកចូលទស្សនា ព្រោះដោយសា​បងប្អូនខ្មែរ ដែលរស់នៅទីនោះ មានការ​ពេញ​ចិត្ត និង គាំទ្រដល់សិល្បករខ្មែរ ដែលបានទៅសម្តែងនៅទីនោះ។ ដូច្នេះមានអ្នកខ្លះ​បានឧបត្ថម្ភ​ជាលុយធីប ឬ​ខ្លះរៀបចំជាកាដូរ សម្រាប់ពួកគេជាដើម។

ប្រភពដដែលបានបន្ថែមថា អំឡុងពេលកញ្ញា វ៉ា​ន់ នីឡា, កញ្ញា អែមមី, កញ្ញា ធី​តា, លោក អេ​ឡិច ចិនត្រា ​និងលោក អាន គុ​ណកូឡា កំពុងស្នាក់នៅប្រមាណ១សប្តាហ៍នេះ គឺមិន​សូវ​ទំនេរ​ឡើ​យ ដោយត្រូវ​​អ្នក​ធានា​ ជូន​ដើរ​លេង និងស្នើ​ឲ្យ​ទៅ​ចូល​រួមជប់​លៀងជាលក្ខណៈគ្រួសារ ​នៅតាម​ផ្ទះនីមួយៗ ។ ទាំងនេះហើយ​ដែលបង្ហាញថា តារាប្រុស-ស្រីទាំង៥រូបរបស់ខ្មែរ ខាងលើ​កា​ន់តែ​មានភាពជោគជ័យ សម្រាប់ការសម្តែង​នៅ​លើទឹក​ដី ប្រទេសអូស្រ្តាលី ហើយនេះក៏ជាឱកាសដ៏ល្អសម្រាប់កើបលុយ មកប្រទេសខ្មែរវិញដែរ។

សូមបញ្ជាក់ថា តារាចម្រៀង កញ្ញា វ៉ាន់ នីឡា និងតារាប្រុស-ស្រី៤រូបផ្សេងទៀត បានចេ​ញដំ​ណើ​​​រពីប្រទេសកម្ពុជា កាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៦ ឆ្ពោះ​ទៅកាន់ប្រទេ​សអូស្រ្តាលី តបតាមការអញ្ជើញ​របស់សមាគមន៍ខ្មែរ រស់នៅទី​នោះ ដើម្បីច្រៀង-សម្តែង​ចែ​កជូនបងប្អូនខ្មែរ នៅទីនោះបានរាំលេង​កំសាន្តសប្បាយ ដោយចំណាយពេល​ស្នាក់នៅ៥សប្តាហ៍​ ទើបវិលត្រ​ឡប់មកខ្មែរ​​ តាមការកំណត់៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Vanila