CamNews

តារា 

វ៉ាន់ នីឡា ចូល​បំភ្លឺ​នៅ​តុលាការជាថ្មី នៅថ្ងៃនេះ លើ​ករណី​បណ្តឹង​ចែក​ចាយ​រូប​អាក្រាត

(ភ្នំពេញ)៖ សំណុំរឿងពាក់ព័ន្ធ ករណីបង្ហោះរូបអាក្រាតកាយ របស់តារាចម្រៀងស្រីមាឌល្អិត ប្រចាំផលិតកម្មភ្លេងរីខត កញ្ញា វ៉ាន់ នីឡា បន្ទាប់ពីស្ងប់ស្ងាត់ មួយរយៈពេល ហើយត្រូវក្រុមគ្រួសា​រ របស់នាង​ក៏ដូចសាមីខ្លួនផ្ទាល់ កំពុងតែទន្ទឹងរង់ចាំ​យុត្តិធម៌នោះ នៅថ្ងៃទី១០ ខែតុលាឆ្នាំ២០១៦នេះ ត្រូវបានតុលា​ការកោះហៅ ជនរងគ្រោះ កញ្ញា វ៉ាន់ នីឡា ចូលបំភ្លឺជាថ្មី នៅសាលាដំបូងរាជធានី ភ្នំពេញ។

បើតាមការឲ្យដឹង ដោយខ្លីពីណាក់ លោក សុខ ជំនោ ដែលត្រូវជាបងប្រុសរបស់កញ្ញា វ៉ាន់ នី ឡា បានថ្លែងនាល្ងាចថ្ងៃទី០៩ ខែតុលា ម្សិលមិញបែបនេះថា «ករណីប្អូនស្រីខ្ញុំ វ៉ាន់ នីឡា ស្អែកនេះ(ថ្ងៃទី១០តុលា) នឹងចូលបំភ្លឺចំពោះ​មុខ ចៅក្រមសាលាដំបូង ពីបទចែកចាយរូប និងហិង្សាគំរាមសម្លាប់។ ខ្ញុំនិងក្រុមគ្រួសារ រង់ចាំយុត្តិធម៌នេះ យូរមកហើយ!»។

ទោះបីជាមានការបង្ហើបយ៉ាងដូច្នេះ ពីសំណាក់កវីនិពន្ធ លោក សុខ ជំនោ ក៏ពិតមែន ប៉ុន្តែ​គេ​ពុំទាន់ដឹងច្បាស់នៅឡើយទេ ចំ​ពោះ​លទ្ធផល នៃការចូលបំភ្លឺ និង​ចំណាត់ការរបស់តុលា ការ ថាតើត្រូវមានវិធានការបែបណា ទៅលើជនអគតិ ដែលបានបង្ហោះចែកចាយរូបភាពអាក្រាតកាយ របស់កញ្ញា វ៉ាន់ នីឡា នោះ។

ដោយឡែក បើតាមការទម្លាយឲ្យដឹងពីសាមី​ខ្លួន កញ្ញា វ៉ាន់ នីឡា បានថ្លែងប្រាប់ឲ្យដឹងកាលពីថ្មីៗនេះ កន្លងមកនេះថា តុលាការបានសម្រេចធ្វើការចោទប្រកាន់ ទៅលើអតីតមិត្តប្រុសរបស់នាងខ្ញុំ គឺលោក គុយ សទ្ធិស​ក្តិ ចំនួនពីរករណី ដែលករណីទី១គឺការបង្ហោះរូបអាក្រាត និងក​រណីទីពីរ ការប្រើហិង្សារដោយចេតនា។

គួរបញ្ជាក់ថា រូបភាពអាក្រាតកាយ​របស់តារាចម្រៀង ប្រចាំក្នុងផលិតកម្ម ភ្លេងរីខដ កញ្ញា វ៉ាន់ នីឡា បានបែកធ្លាយ និងចែកចាយបន្តឥតឈប់ឈរ ពីសំណាក់​ជនអនាមិក ធ្វើឲ្យកក្រើកពេញ​បណ្ដាញ​សង្គម Facebook ខណៈដែលរូបអាក្រាតទាំងនោះ ត្រូវបាននាងថតក្នុងបន្ទប់ទឹក និងនៅលើគ្រែគេង។

​ការបែកធ្លាយរូបអាក្រាត ជាបន្តបន្ទាប់បែបនេះ គឺបានកើតឡើងបន្ទាប់​ពីរូបនាងផ្ទុះជម្លោះ និងចែកផ្លូវគ្នាជា​មួយអតីតសង្សារ​ ដែលត្រូវបាន​ប្រភពព័ត៌មាន ប្រាប់ឲ្យដឹងថាឈ្មោះ សិទ្ធិ​ស័កិ្ត ​អាយុ២៦ឆ្នាំ មាន​តួនាទី​ជា​ប៉ូលិស​ស័ក្ដិ​បួន​កន្លះ និងត្រូវជាកូនមន្រ្តីប៉ូលិសពាក់ផ្កាយ៣ ដ៏មានអំណាចមួយរូប បម្រើ​ការងារ ក្នុងក្រសួងមហាផ្ទៃ។ ចំពោះរូបអាក្រាត ដែលបានបែកធ្លាយ ជា​បន្តបន្ទាប់នេះ​ត្រូវបានម្ចាស់សាមីខ្លួន គឺកញ្ញា វ៉ាន់ នីឡា បញ្ជាក់ថា អតីតសង្សារ របស់នាង ជាអ្នកទម្លាយ ព្រោះមានតែរូបគេម្នាក់​ទេ ដែលមានរូបអាក្រាត របស់នាងនៅក្នុងដៃ ពេលពួកគេទាំងពីរ នៅល្អូកល្អឺននឹងគ្នា។

ប៉ុន្តែ​ជាការឆ្លើយតប អតីតសង្សាររបស់ កញ្ញា វ៉ាន់ នីឡា បានប្រាប់សារព័ត៌មានថា រូបភាពអាក្រាតកាយ កញ្ញា វ៉ាន់ នីឡា មិនជាប់ពាក់ព័ន្ធ នឹងរូបលោកនោះទេ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Vanila