CamNews

តារា 

វ៉ាន់ នីឡា៖ «​ខ្ញុំ​ខំ​ធ្វើ​បុណ្យ​ច្រើន​ណាស់ ចុះ​ហេតុ​អ្វី​រឿង​​មិន​ល្អ នៅ​តែ​កើត​ឡើង​​ចំពោះ​ខ្ញុំ?»

(ភ្នំពេញ)៖ ក្រោយពីផ្ទុះមានរឿងអាស្រូវ បែកធ្លាយរូបអាក្រាត តារាចម្រៀងរបស់ផលិតកម្មភ្លេង​រីខត កញ្ញា វ៉ាន់ នីឡា ផ្អើលអស់អ្នកសិល្បៈ និងមហាជនរួចមក ត្រូវបានគេកត់សម្គាល់ឃើញថា ក្នុងអារម្មណ៍របស់នាងរហូត មកទល់​ពេ​លនេះ ​ហាក់មិនទាន់ស្ងប់នៅឡើយទេ ខណៈតម្រុយនៃការ​ស្វែងរកមុខ ជនអនាមិក ក៏ពុំទាន់មាន​លេ​ច​ចេញជាលទ្ធផលផ្លៃផ្កា នៅឡើយ​។

យ៉ាងណាមិញ ស្របពេលដែលបញ្ហា នៃការបែកធ្លាយរូបអាក្រាយនេះ ហាក់ដូចជាមានការរសាយបន្តិច​​ហើយក៏​ពិតមែន ប៉ុន្តែសម្រាប់សាមី​ខ្លួន​កញ្ញា វ៉ាន់ នីឡា ជារឿយៗ នាងតែង​បង្ហាញពី​អា​រម្មណ៍ឈឺចាប់ មិនអស់ចិត្តលើខ្លួនឯង ដោយហេតុថា ការធ្វើបុណ្យរបស់នាងជាច្រើន នា​ពេល​កន្លង មកហេតុអ្វីផលតបស្នង បែរជាបែបនេះទៅវិញ។

កញ្ញា វ៉ាន់ នីឡា បានសរសេរបង្ហោះរៀបរាប់ នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់នាងកាល​​ពី​ម្សិលមិញថា «មនុស្សគ្រប់រូបមិនថាមាន ឬ​ក្រ សរឬ​​ក៏ខ្មៅ ម្នាក់ៗខំធ្វើ​បុណ្យ​ដាក់​ទានបួងសួង សូមឲ្យជួបតែមនុស្សល្អ និងមានក្តីសុខ ប៉ុន្តែកើតមកជាសត្វលោក ជៀសមិនផុតពីការដែលទទួលរង នៅព្យុះភ្លៀង នងគង់តែជួបមនុស្សមាន ឧបាយ»។

តារារូបស្រស់កញ្ញា វ៉ាន់ នីឡា បានបន្ត​ថា «មានមនុស្សមួយចំនួន ក៏ដូចជាខ្ញុំខ្លួនឯង​ដែលតែងតែ​សួរខ្លួនឯងថា ខ្ញុំធ្វើបុណ្យច្រើនណាស់ ចុះហេតុអ្វីក៏រឿងដែលមិនល្អ នៅតែកើតឡើងចំពោះខ្ញុំ ? ឬក៏មនុស្ស ដែលធ្វើល្អរមែងតែជួប នូវផលអាក្រក់? ប៉ុន្តែនៅពេលដែលយើង ចំណាយពេលប​ន្តិចមកពិចារណា ទើបយើងយល់ថា ការដែលធ្វើល្អទៅកាន់គេ ទោះគេមិនបានដឹង ប៉ុន្តែក្នុងចិត្តយើង គឺដឹងច្បាស់ណាស់ គេមិនដឹង ឬគេភ្លេចជាសិទ្ធរបស់គេ យើងមិនអាចដាក់ខរសន្យាថា អ្នកឯងត្រូវតែសងគុណខ្ញុំវិញ នោះទេ!»។

តារាចម្រៀងកញ្ញា វ៉ាន់ នីឡា បានបញ្ជាក់ថា «ការសាងនូវអំពើល្អ ទោះបីយើងមិនឈ្នះ នូវទង្វើកាយវិការគេខាងក្រៅ ដែលគេធ្វើដាក់យើងក៏​ពិតមែន តែយើងបានឈ្នះចិត្ត របស់គេបាត់ទៅហើយ សេចក្តីស្ងប់សុខ គឺស្ថិតនៅលើយើងខ្លួនឯង ដែលគ្មានអ្នកណាអាចផ្តល់ឲ្យ យើងបាន​នោះទេ ។ សម្រាប់មនុស្សអាត្មានិយមមួយចំនួន គេរវល់តែបំពេញនៅ​សេចក្តីត្រូវការ​របស់គេ ដោយមើលរំលងមនុស្សក្បែរខ្លួន និងពេលខ្លះស្ទើរតែដេញ មនុស្សមួយផែនដីនេះចេញ ដើម្បីគេបានគ្រប់​គ្រងផែនដីនេះ តែឯងផងក៏មិនដឹង ..!»។

ចំណែកពពួកមនុស្សដែលមានបំណងប៉ុនប៉ងធ្វើបាបគេ បំផ្លាញគេនោះ គ្មានមនុស្សឬទេវត្តាឯណាមកដាកទោសអ្នកទេ គឺទង្វើររបស់អ្នកខ្លួនឯងហើយដែលជាអ្នកកាត់ក្តីអោយអ្នកដោ​យរស់នៅជាមួយការស្អប់ខ្ពើម ...។នេះជាពាក្យស្តីបន្ថែមរបស់កញ្ញា វ៉ាន់់ នីឡា៕

 

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Vanila