យល់ដឹង៖ បើតាមការអះអាងរបស់ក្រុមអ្នកវិទ្យាសាស្រ្ដរដ្ឋ កាលីហ្វូញ៉ា កាលពីដើមសប្ដាហ៍
នេះ បានអោយដឹងថា ជណ្ដើរយន្ដខែ្សកាប ដែលអាចយើងរបស់របរ ឬមនុស្សទៅកាន់ឋាន
ព្រះច័ន្ទចាប់ផ្ដើម តំណើរការបង្កើតហើយ។
បើតាមការអោយដឹងពីក្រុមអ្នកវិទ្យាសាស្រ្ដ និងវិស្វករមកពីអង្គការណាសា បាននិយាយថា
គម្រោងនេះ យើងធ្លាប់បានគិតតំាងពីឆ្នាំ ២០០១ មកម្លេះ។ ក្រុមហ៊ុន LiftPort ទំនាក់ទំងជា
មួយអង្គការណាសា បាននិយាយថា ពេលនេះក្រុមហ៊ុននឹងចំណាយទឹកប្រាក់ ត្រឹមតែ ៨,០០០
ដុល្លារ ក្នុងការបង្កើតគេហទំព័រមួយ គឺ Kickstarter ដែលជាគេហទំព័រសម្រាប់ទំនាក់ទំនង ក្នុង
ដំណើរការ នៃប្រព័នអេឡិចត្រូនិចរបស់ជណ្កើរយន្ដ និងការធ្វើដំណើរទៅកាន់ឋានព្រះច័ន្ទ។
គួរបញ្ចាក់ផងដែរថា ការបញ្ជូនជណ្ដើរយន្ដខ្សែកាប ទៅបុកទំលុះឋានព្រះច័ន្ទនោះ មិនបែន
បញ្ជូនពីផែនដីផ្ទាល់តែម្ដងទេ ពោលគឺការបញ្ជូនពីយានអាវកាស ដែលយើងនឹងចុះចតក្បែរ
ឋានព្រះច័ន្ទឯណ្ណោះទៅវិញទេ។
លោក MichaelLaine ប្រធានក្រុមហ៊ុន LiftPort Group បាននិយាយថា គម្រោងសាងសង់
ជណ្ដើរយន្ដនេះ យ៉ាងហោចណាស់ក៏ត្រូវការពេល ៨ឆ្នាំដែរ ទើបអាចសម្រេចបាននូវយោគ
ជ័យ។ នេះជាវីដេអូក្លីបដែល បង្ហាញពីគម្រោងនេះ សូមចុចដើម្បីមើល៕
ដោយ៖ រក្សា
ប្រភព៖ dailymai