CamNews

មហិច្ឆិតារបស់ចិននៅឆ្នាំ ២០១៣

ចិន៖ ប្រទេចិនមិនត្រឹមតែចង់បានកំណើនសេដ្ឋកិច្ច​​ យោធា និងសព្វាវុធ អោយខ្ពស់ជាង
គេក្នុងលោកប៉ុណ្ណោះទេ​ តែចិននៅចង់បានអ្វីៗជាច្រើនទៀតដូចជា ការរស់នៅរបស់ប្រជាជន
និងជាពិសេសគឺផ្នែកស្ថាបត្យកម្មទៀត។

តាមសេចក្ដីរាយការណ៏របស់ BSB បានអោយដឹងថា រដ្ឋាភិបាលចិនគ្រោងនឹងសាងសង់អាគារ មួយដែលខ្ពស់ជាងគេក្នុងពិភពលោក ត្រឹមតែរយះពេល ៣ ខែប៉ុណ្ណោះ។


ប្លង់អាគារដែលចិនគ្រោងសាងសង់
យើងដឹងមកហើយថាពេលបច្ចប្បន្ននេះអាគារដែលខ្ពស់ៗក្នុងពិភពលោកច្រើនណាស់ ប៉ុន្ដែ
អាគារដែលខ្ពស់ជាងគេលើពភពលោកគឺ អាគារប៉ម នៅទីក្រុងឌូបៃ (Dubai) ប្រទេសអារ៉ាប់
ប៊ីសាអូឌីត។ អាគារនោះមានឈ្មោះថា Burj Khalifa ដែលមានកំពស់រហូតដល់ ៨២៨ ម៉ែត្រ
ឯណោះ។ តែពេលនេះចិន មិនអាចអោយអាគារនេះឈរ ជាប់ចំណាត់ថា្នក់លេខមួយក្នុងលោក
បានទេ។ ពោលគឺចិននឹងសាងសង់អាគារមួយដែលខ្ពស់ជាងនេះទៅទៀត។


បណ្ដាអាគារដែលខ្ពស់ៗក្នុងលោក រូមទាំងអាគារដែលចិននឹងសាងសង់
តាមប្រភពពត៌មានពីលោក Zhang Yue ជាប្រធានសហប្រតិបត្តិការ ផ្នែកសំនង់បានអោយដឹង
ថារដ្ឋាភិបាលចិននឹងអោយលោកសាងសង់ អាគារដ៏ខ្ពស់ដាច់គេមួយក្នុងពិភពលោក ដែលមាន
ទីតាំងស្ថិតនៅខេត្ត Hunan  ប៉ែកខាងត្បូងនៃប្រទេសចិន។ លោកបន្ដថា លោកនឹងចាប់ផ្ដើមសាង
សង់អាគារនេះ នៅដើមខែ វិច្ឆិការ ឆ្នាំ ២០១២ នឹងបញ្ចប់នៅខែ មករា ២០១៣ ពោលគឺមានរយះ
ពេលតែ ៩០ថ្ងៃ អោយរួចរាល់។

លោកបានបន្ថែមទៀតថា អាគារដែលគ្រោងនឹងសាងសង់នេះ នឹងត្រូវដាក់សាងសង់លើផ្ទៃដី
រាប់សិបហិតា ដែលមានកំពស់ ស្មើនឹង ៨៣៨ ម៉ែត្រ ពោលគឺខ្ពស់ជាងអាគារនៅឌូបៃ ត្រឹមតែ
១០ ម៉ែត្រប៉ុណ្ណោះ។ អាគារនេះទៀតសោតនឹងត្រូវចំណាយទឹកប្រាក់ប្រហែលជា ៦២៨ លាន
ដូល្លារ  ហើយនឹងត្រូវប្រើកម្លាំងពលកររាប់សិបពាន់នាក់៕

 

ដោយ៖ សារិន
ប្រភព៖ daily

 


Tags: news china building