ថៃ ៖ មានមនុស្សជាច្រើនបានផ្តោតលើទំនាក់ទំនងស្នេហារវាងលោក Ter Chantavit និងនាង Mai Davika ក្រោយពីអ្នកទាំងពីរចាប់ផ្តើមជិតដិតនឹងគ្នា ។ ហើយអ្នកគាំទ្រកំពុងតែរង់ចាំមើលតារាថៃទាំងពីរដួងនេះប្រើពាក្យថា គូស្នេហ៍ ។
នាង Davika បានប្រកាសថា ខ្លួននិងមិត្តប្រុសនៅមិនទាន់ប្រើពាក្យថា គូស្នេហ៍ នៅឡើយទេ ។ ចំពោះរឿងដែលនាងនិង លោក Ter Chantavit បានចេញទៅមើលកុនពេលយប់នោះគឺពិតមែន ប៉ុន្តែមានមនុស្សច្រើនណាស់ ដែលបានចូលរួមជាមួយអ្នកទាំងពីរ ។
ចំនែកឯរឿងហាងការ៉េមដ៏ល្បីឈ្មោះមួយបានផ្លាស់ប្តូរអ្នកតំណាងពី Davika ទៅជា Chompoo Araya វិញ នាងបាននិយាយថា វាគឺជារឿងធម្មតាទេ ព្រោះអ្វីៗសុទ្ធតែមានការផ្លាស់ប្តូរ ម្យ៉ាងវិញទៀត ខ្លួនក៏បានក្លាយជាតំណាងការ៉េមនេះ អស់រយៈពេលជាង ៤ ទៅ៥ ឆ្នាំទៅហើយ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ thaistarnews