CamNews

ព័ត៌មានអន្តរជាតិ 

មហាសេដ្ឋី ប្រេង ហុងកុង រំដោះខ្លួន បានសម្រេចហើយ ក្រោយទារុណកម្ម ចាប់ជម្រិត ទារប្រាក់ ៧០ លានដុល្លារ

ក្រុង តៃប៉ិ កោះតៃវ៉ាន់ ៖ អាជ្ញាធរ ក្នុងស្រុក គូសបញ្ជាក់អោយដឹងថា មហាសេដ្ឋីហុងកុង ដែលជាប្រ ធានក្រុមហ៊ុនប្រេង​ Hong Kong Pearl Oriental Oil Group លោក   Huang  Yu-kun ឬ Wong Kwan ត្រូវបានជួយសង្គ្រោះអោយមានសុខសុវត្ថិភាពឡើងវិញ នៅតំបន់ Yunlin ពីក្រុមចាប់ជំរិត នាយប់ថ្ងៃ អង្គារម្សិលមិញនេះ ។


សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ជនសង្ស័យ ១២ នាក់ ត្រូវ បាន  ចាប់ឃាត់ខ្លួន ក្នុងនោះ ៣ នាក់ឈានទៅដល់ការបង្ខាំងទុក ក្នុងមន្ទីរឃុំឃាំង ដោយព្រះរាជអាជ្ញា   ។ គួរបញ្ជាក់ថា មហាសេដ្ឋី លំដាប់កំពូល ពីទីក្រុង ហុងកុង លោក Wong ត្រូវបានក្រុម  ជនអន្ធពាល   ចាប់ជម្រិត នៅថ្ងៃទី ២០ ខែ កញ្ញា កន្លងទៅនេះ នៅក្នុងសង្កាត់ Xindian នាទីក្រុង New    Taipei City នៅពីមុខ ភូមិគ្រឹះរបស់ លោកផ្ទាល់តែម្តង ដោយក្រុមចាប់ជម្រិត បានចេញប្រតិបត្តិការ អម   ដោយរថយន្តពីរគ្រឿង ឈាន ទៅចាប់ជម្រិតបានសំរេច និងបានទាមទារថ្លៃរំដោះខ្លួន ក្នុងទំហំសាច់ប្រាក់ ៧០លានដុល្លារហុងកុង គួររំឮកថា លោក Wong បច្ចុប្បន្នភាព កំពុងតែសម្រាកព្យាបាល នៅ  ក្នុង   មន្ទីរពេទ្យក្នុងស្រុកមួយ កន្លែង បន្ទាប់ពីក្រុមការងារ ចេញបេសកម្ម រំដោះខ្លួនលោក ពីកណ្តាប់ដៃចំណាប់ខ្មាំង បានសំរេច​ ។

សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា លោក Wong បានស្តារកេត្តិ៍នាម​ល្បីល្បាញ សេដ្ឋីលំដាប់ កំ ពូល ក្រោយពីរូបលោក រកបានប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ពី   បាត ដៃទទេ ។ អំឡុងឆ្នាំ ២០០៩ កន្លងទៅនេះ លោក រងនូវការចោទប្រកាន់ ពីបទលួចបន្លំ និង លាង  លុយកខ្វក់ នៅក្នុងទីក្រុង ហុង កុង។ លោក បានបំពេញឯកសារផ្លូវច្បាប់ វេជ្ជសាស្រ្ត ឈានទៅដល់ការដោះលែង មុនកាលកំណត់ ដោយបង់ប្រាក់ធានាអោយនៅក្រៅឃុំ ជាង ៥ លានដុល្លារហុងកុង រួចធ្វើដំណើរ ទៅកាន់កោះតៃវ៉ាន់ មានជំនឿជាក់អោយដឹងថា បេក្ខភាពសេដ្ឋីលំដាប់កំពូល រូបនេះ គឺជាប់ពាក់ ព័ន្ធ ជាមួយនឹងការលួច បន្លំលុយសុទ្ធប្រមាណ ៥០០លានដុល្លារហុងកុង ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អាស៊ីវ័ន


Tags: China Star news Kitty Zhang Director Hong Kong Beijing Shanghai