ម៉ាឡេស៊ី ៖ វាគឺជារឿងហេតុ ដែលស្ទើរតែមិនគួរអោយជឿ និងកម្របំផុត ពោលគឺ បុរសម្នាក់ច្រ ឡោតខឹងខ្លាំងម្នាក់ បានគំរាមសម្លាប់ ប្តីប្រពន្ធមួយគូ ខណៈពេលដែលគាត់ បានអះអាងអោយ ដឹងថា សត្វឆ្មាចិញ្ចឹមរបស់ពួកគេ វាលូន ចូលទៅក្នុងផ្ទះគាត់ទាំងយប់ នេះបើយោងតាមការដក ស្រង់អត្ថបទ ផ្សាយ ពីគេហទំព័រសារព័ត៌មាន បរទេស អាស៊ីវ័ន ។
គួរបញ្ជាក់ផងដែរថា ករណីគំរាមសម្លាប់ដោយសារតែសត្វឆ្មា ខាងលើនេះ បានកើតឡើងកាលពី ពេលកន្លងទៅ នៅតំបន់ Ampang ប្រទេស ម៉ាឡេស៊ី ។ ប្តីប្រពន្ធមួយគូ ទាំងពីរនាក់ មានវ័យ ២៩ ឆ្នាំដូចគ្នា បានស្ទុះភ្ញាក់ ពីដំណេក នាវេលាម៉ោង ១ ទាបភ្លឺ បន្ទាប់ពី បានឭសម្លេងកណ្តឹងរោទ៍ ។លុះពេលបើកទ្វារទៅដឹងអីថា បុរសដែលជាអ្នកជិតខាងខ្លួន ឈរនៅចំពីមុខ ខណៈដៃអមទៅ ដោយអំបោស និង មានសភាព ច្រឡោតខឹងជាខ្លាំង ដោយនៅក្នុងនោះ គាត់បានស្រែកគំរាមផង ដែរថា សត្វឆ្មាចិញ្ចឹម របស់អ្នកទាំងពីរ លួចលូនចូលទៅក្នុងផ្ទះរបស់ខ្ញុំ។
យ៉ាងណាមិញ បន្ទាប់ពីមានសម្តីបដិសេធ ទៅនឹងចោទប្រកាន់មួយនេះ ដោយលើកឡើងថា តាម ពិតទៅ សត្វឆ្មារបស់ពួកគេ វានៅក្នុងទ្រុងនៅឡើយទេ ហើយ សត្វឆ្មាដែលចូលក្នុងផ្ទះលោកនោះ ទំនងជា សត្វឆ្មាអនាថា ទេ ភ្លាមៗនោះ គាត់ក៏បានច្រឡោតខឹងរឹតតែខ្លាំង និង ស្រែកគំហកគំរាម សម្លាប់ពួកគេ ខណៈគប់អំបោស ក្នុងដៃ របស់គាត់ ទៅលើពួកគេ ។
គួរបញ្ជាក់ផងដែរថា បុរសរូបនេះ ប្រឈមទៅនឹងការសាកសួរ ពីមន្រ្តីប៉ូលីស ខណៈប្តីប្រពន្ធមួយ គូរនោះ បានដាក់ពាក្យប្តឹងទៅ ស្នងការប៉ូលីស តំបន់ Ampang ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន