CamNews

យល់ដឹង 

តើគួរប្រើ​ជីវិត​ផ្លូវភេទ ដូច​ម្តេច​ក្រោយ​ពី រៀប​ការរួច?

សុខភាព៖ មនុស្សភាគច្រើនតែងគិតថា ជីវិតផ្លូវភេទរបស់ពួកគេនឹង រលាយបាត់អស់ក្រោ យពេលរៀបការរួច។ បុរសខ្លះបែរជាដាក់ពាក្យ សុំឈប់រួមភេទឲ្យ បានយ៉ាងល្អក្រោយពេលចំនាយ ជីវិតរស់នៅជាមួយប្រពន្ធរួច។ ប៉ុន្តែការយល់ឃើញបែបនេះ គឺមិនត្រឹមត្រូវទេការរៀបការ មិនមែនមានន័យថាជីវិតផ្លូវភេទ ត្រូវបាត់បង់អស់នោះឡើយ ប៉ុន្តែវាគឺជាការខិតខំប្រឹងប្រែង របស់អ្នកទាំងពីរទេដើម្បីឲ្យ ជីវិតផ្លូវភេទនេះវិវត្តន៍ទៅច្រើន ឆ្នាំខាងមុខទៀត។ ខាងក្រោមនេះគឺជាមធ្យោបាយ មួយចំនួនសម្រាប់ផ្តល់ឲ្យ គូស្វាមីដែលបានរៀបការរួច ទទួលបានជីវិតផ្លូវភេទដ៏ល្អប្រសើរ។

ប្រើការរួមភេទរំលឹក ដល់អតីតកាលកាល ពីមិនទាន់រៀបការ
វាប្រាកដជាមានពេលវេលា ណាមួយដែលអ្នកទាំងពីរ មិនទាន់មានភាពស្និទ្ធស្នាល និងស្គាល់គ្នាទៅវិញទៅមកហើយ។ នៅពេលអ្នករំលឹករឿងអស់ទាំងនេះ ឡើងវិញហើយចូរមិនត្រូវ ចាប់ផ្តើមរួមភេទភ្លាមនោះទេ។ ចូរចំនាយពេលវេលា ដែលអ្នកទាំងពីរនៅ ជាមួយគ្នានោះឲ្យបានសប្បាយចិត្តសិនទៅ។ បន្ទាប់មកចូរបោះបង់ចោល នូវការធ្វើសកម្មភាពផ្សេងៗ ដែលឥតប្រយោជន៍នៅបន្ទប់ ដេកដោយងាកមកប្រើជីវិតផ្លូវភេទ ជំនួសវិញដើម្បីរំលឹកដល់រឿង អតីតកាលដែលបាន សាងជាមួយគ្នា។

ឈប់គិតថានាងជាប្រពន្ធអ្នកទៀត
ខ្ញុំដឹងថានាងគឺជានារីម្នាក់ដែល អ្នកបានជ្រើសរើសយក មកធ្វើជាគូអនាគត់រហូត ដល់ចាស់រៀងៗខ្លួន។ នាងគឺជាម្តាយរបស់កូន អ្នកហើយក៏ជារាជនីម្នាក់ សម្រាប់គ្របគ្រងការងារ ក្នុងផ្ទះនិងគ្រួសាររបស់អ្នកដែរ នៅពេលអ្នកកំពុងតែបំពេញ ការងារនៅខាងក្រៅ។

ដូច្នេះដើម្បីឲ្យជីវិតផ្លូវភេទ ក្រោយពីរៀបការរួចមានលក្ខណៈកាន់តែប្រសើរ ចូរព្យាយាមឈប់គិតថា នាងគឺជាស្ត្រីមេផ្ទះក៏ដូចជា ប្រពន្ធដ៏ល្អរបស់អ្នកទៀតទៅ។ ការធ្វើបែបនេះគឺចង់ឲ្យ អ្នកអាចយកគំនិតមួយស្រមើស្រមៃថា នឹងគឺជាមនុស្សផ្សេងដែល មានលក្ខណៈសិចស៊ី ឬត្រេកត្រអាលខាងកាមតណ្ហាវិញ។ ការដែលអ្នកអាចធ្វើដូច្នេះ បានវាពិតជាមានការទាក់ ទាញយ៉ាងខ្លាំងចំពោះចំណង់ ផ្លូវភេទរបស់អ្នកទាំងពីរក្នុងនាមជាប្តី និងប្រពន្ធ។

ក្នុងបន្ទប់ធ្វើយ៉ាងណាកុំឲ្យ មានកូនក្មេងនៅឲ្យសោះ
ដើម្បីឲ្យជីវិតផ្លូវភេទកាន់តែ ប្រសើរជាមួយប្រពន្ធរបស់ អ្នកគឺទាមទាឲ្យអ្នកទាំងពីរ រស់នៅតែពីរនាក់ និងចំនាយពេលលើគ្នាឲ្យ បានច្រើនទៅវិញទៅមក។ ប្រសិនបើអ្នកជាឪពុកម្តាយគេហើយ នោះមានន័យថាអ្នកគួរ តែរៀបចំផ្ទះយ៉ាងម៉េចឲ្យ មានគំលាតសម្រាប់បន្ទប់ មនុស្សធំនិងកូនក្មេង។ និយាយឲ្យចំគឺបន្ទប់ដេក របស់អ្នកទាំងពីរធ្វើយ៉ាង ណាកុំឲ្យមានក្មេងចេញ ចូលបាន។ យើងសុទ្ធតែដឹងហើយថា ក្មេងៗចូលចិត្តរត់លេងក្នុងផ្ទះ មិនថាកន្លែងណានោះទេ ប៉ុន្តែប្រសិនបើពួកគេស្គាល់បន្ទប់ម្តាយ និងឪពុករបស់គេហើយ ក៏គេមិនទុកចោលឲ្យទំនេរដែរ។ ដូច្នេះអ្នកគួរតែធ្វើយ៉ាង ណាកុំឲ្យកូនៗអាចចូល បានហើយពេលនោះអ្នក នឹងអាចធ្វើឲ្យបន្ទប់ដេកក្លាយ ជាសួរគ៌សម្រាប់អ្នកទាំងពីរថែមទៀតផង។

កុំស្លៀកខោអាវដេកយប់
ពិតណាស់ទាំងប្រុស និងស្រីភាគច្រើនគឺតែងតែ ដូចគ្នាព្រោះពេលរៀបការរួច ពួកគេនឹងប្រើជីវិតពោរពេញ ទៅដោយការផ្លាស់ប្តូរ ជាពិសេសសម្លៀកបំពាក់ ក្នុងការដេកពេលយប់។ ជាអកុសល្យការធ្វើបែបនេះ ក្លាយទៅជាបញ្ហាសម្រាប់ ជីវិតផ្លូវភេទទៅវិញទេ។ ប្រសិនបើអ្នកលែងផ្តល់ នូវភាពទាក់ទាញរបស់ខ្លួនទៅ ឲ្យប្រពន្ធអ្នកហើយ នឹងក៏អាចនឹងលែងចាប់អារម្មណ៍ ឬស្និទ្ធស្នាលជាមួយអ្នកទៀតដែរ។ ចូររក្សានូវជីវិតផ្លូវភេទ ឲ្យខ្លាំងក្លាដដែលតាមរយៈ រូបរាងខាងក្រៅរបស់អ្នក។ នេះមានន័យថាអ្នកពុំគួរ ប្តូរមកស្លៀកខោអាវដេកយប់វិញទេ។ ចូរជំនួសនូវការគ្របភួយជិត ពីក្បាលមកចុងជើងមក ដេកពាក់អាវយឺតធម្មតា ទើបអាចទាក់ទាញអារម្មណ៍ ប្រពន្ធរបស់អ្នកវិញបាន។

រឿងដែលល្អបំផុតអំពីការ រួមភេទក្នុងជីវិតរៀបការរួច
អត្ថប្រយោជន៍ដ៏សំខាន់មួយ នៃការរួមភេទជាមួយដៃគូដែល ត្រូវរស់នៅជាមួយគ្នាជា យូរអង្វែងគឺធ្វើយ៉ាងណា ត្រូវតែទុកចិត្តលើដៃគូ ហើយមិនត្រូវខ្លាចនូវ ការចែករំលែករបៀបរួមភេទល្អៗ ជាមួយនាងឡើយ។ ចូរនិយាយនូវភាពអស្ចារ្យ ទាំងនោះដោយបើកចំហ ព្រមទាំងបង្កើតនូវបរិយាកាស រួមភេទឲ្យបានត្រឹមត្រូវទើប អាចជួយជីវិតផ្លូវភេទនោះ កាន់តែប្រសើរបានសម្រាប់ ពេលអ្នកទាំងពីរ ចាស់រៀងៗខ្លួន៕

 

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Health tips Watermelon Cambodia National news