CamNews

តារា 

តារាស្រី Fan Bingbing ត្រូវគេទម្លាយរូបថតអាថ៍កំបាំងជាមួយនិងសង្សារ នៅហាងកាហ្វេ

ព័ត៌មានកំសាន្ត ៖ តារាសម្តែងស្រី Fan Bingbing និងមិត្តប្រុសរបស់នាងគឺ លោក Jerry Lee ជារឿយៗលោកពិតជាមានការមមាញឹកយ៉ាងខ្លាំងចំពោះការងារនៅក្នុងវិស័យសិល្បៈ ប៉ុន្តែលោកនិងមិត្តស្រីរបស់លោកគឺ Fan Bingbing នៅតែឆ្លៀតពេលវេលាដើម្បីឲ្យបាននៅក្បែរគ្នាឲ្យបានច្រើន ដើម្បីកុំឲ្យមានគន្លាតសម្រាប់អ្នកទាំង ២ ដូច្នេះមានតែធ្វើបែបនេះទើបធ្វើឲ្យស្នេហារបស់អ្នកទាំង ២ កាន់តែមានភាពយូរអង្វែងរហូតទៅ ។ 




ដោយយោងតាមរបាយការណ៍ពីគេហទំព័រ Asian E-News Portal បានឲ្យដឹងថា គូស្នេហ៍មួយគូនេះត្រូវបានគេប្រទះឃើញនៅឯហាងកាហ្វេ ហើយតារាចម្រៀងស្រី Fan Bingbing អង្គុយនៅក្បែរមិត្តប្រុសរបស់ខ្លួនគឺលោក Jerry ដែលកំពុងតែចុចទូរសព៍្ទ ហាក់បីដូចជាពោលពេញទៅដោយភាពផ្អែមល្អែមជាមួយគ្នាខ្លាំងណាស់ ។ 

គួរបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីក្រុមអ្នកគាំទ្រ ទទួលបានហត្ថលេខាពីគូស្នេហ៍មួយគូនេះហើយ ក្រុមអ្នកគាំទ្រក៍បានចាកចេញទៅបាត់ ។ ហើយក្រោយមករូបថតដ៍អាថ៍កំបាំងរបស់អ្នកទាំង ២ ក៍ត្រូវបានបែកធ្លាយ ដោយការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ ៕






ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ lollipop


Tags: Fan Bingbing Jerry Lee