ថៃ ៖ កាលពីចុងឆ្នាំ ២០១៧ កន្លងទៅនេះ មានរបាយការណ៍ពីប្រទេសថៃថា កំពូលតារាសម្តែងស្រីនាង Taew Natapohn Tameeruks បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយប៉ះជាមួយនិងម៉ូតូ ។
ប្រភពដដែលបានបន្ថែមទៀតថា តារាស្រីវ័យ ២៨ ឆ្នាំរូបនេះ មិនបានរបួសអ្វីនោះទេ ប៉ុន្តែសម្រាប់អ្នកដែលជិះម៉ូតូ មានរបួសបន្តិចបន្តួច ហើយ នាង Taew Natapohn Tameeruks និងទទួលខុសត្រូវចំពោះការព្យាបាល ដើម្បីទុកជាការសូមទោស ។
តួស្រីក្នុងរឿង "ព្រះម៉ែនាគី" បន្ថែមទៀតថា នៅពេលដែលនាងកំពុងតែបើកឡាន ខ្លួនពិតជាមិនបានឃើញម៉ូតូនោះពិតមែន ប៉ុន្តែឈានជិតដល់គ្នាហើយ ស្រាប់តែជ្រុលទៅប៉ះម៉ូតូនោះ ។ សំណាងដែល នាង Taew បើកឡានតិចៗ ទើបធ្វើឲ្យជនរងគ្រោះមិនបានប៉ះខ្លាំង ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ dailynews