CamNews

តារា 

សុខ ពិសី ឆេះដុំ ចំពោះ​ការ​បែក​ធ្លាយ​ព័ត៌​មាន​ថា ចេញ​ពី​សាន់​ដេ ចូល​​ហង្ស​មាស ចាប់ដៃគូជាមួយ G-Devith

(ភ្នំពេញ)៖ ថ្មីៗនេះនៅលើបណ្តាញ សង្គមហ្វេសប៊ុកមានការ បែកធ្លាយដំណឹងថា តារាចម្រៀងសម្លេងពីរោះ​សម្ដីស្រាលស្រទន់ កញ្ញា សុខ ពិសី បានត្រៀមរើបង្វេចចាកចេញ ពីទ្រនំ​សាន់ដេ ហក់​ចូល​ផលិតកម្មហង្សមាស ដោយសាតែនាងចង់ពួតដៃគ្នាជា លោក ងួន ចាន់ដេវិត ផលិតបទច​ម្រៀង​ថ្មី Original ដើម្បីដណ្តើមយកទីផ្សារ គាំទ្របន្ថែម។

បើតាមប្រភព ដែលត្រូវបានបង្ហោះចែកចាយ ពាសពេញបណ្តាញសង្គមហ្វេសប៊ុក បង្កការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ពីសំណាក់ ទស្សនិកជននោះបានសរសេរថា «សុខ ពិសី នឹងបច្ចប់កុង​ត្រា(កិច្ចាសន្យា)​ជាមួយផលិតកម្មសាន់ដេ ហើយ​និងចុះកុងត្រាថ្មី ជាមួយផលិតកម្ម ហង្សមាស នូវខែក្រោយ ហើយត្រៀមចាប់ដៃគូ ជាមួយ G-Devith ​ផលិតបទចម្រៀងថ្មី ដើម្បីផលិតក​ម្មបទចម្រៀ​ង នៅហង្សមាស។

ជុំវិញដំណឹង នៃការចាក់ចេញពីផលិតកម្មសាន់ដេ ទៅចូលផលិតកម្ម ហង្សមាស ពីសំណាក់តារាចម្រៀង​ សុខ ពិសី ពេលនេះ បានក្លាយជាមួយដ៏រំជើបរំជួល ពេញបណ្តាញសង្គមហ្វេស​ប៊ុក ព្រមទាំងមជ្ឈដ្ឋាន អ្នកគាំទ្រខាងក្រៅផងដែរ គ្រាដែលមិនទាន់មានការចេញមុខបំភ្លឺ ពីសាមីខ្លួ​នតារាសាច់ខ្ចីរូបស្រស់ កញ្ញា សុខ ពិសី ។ ប៉ុន្តែដើម្បីបញ្ជាក់ការពិត ជៀសវាង​ការភ័ន្ត​ច្រឡំ​ កា​ន់​តែខ្លាំងនោះ តារាចម្រៀង​ សុខ ពិសី ក៏បានចេញមុខប្រតិកម្មឆ្លើយបដិសេធថា ពុំមែន​ជាការពិតឡើយ។

កញ្ញា សុខ ពិសី បានប្រាប់ឲ្យដឹងថា «ខ្ញុំហត់ជំនួស បានហើយ គ្មានអីបានមកវិញទេ ។ ឈប់ធ្វើការសន្និដ្ឋាន ដោយគ្មានប្រភពច្បាស់លាស់ ខ្ញុំធ្វើការទីណាសុខ គឺខ្ញុំនៅទីនោះហើយ បើសិនជាអាច សូមមេត្ដាឈប់យកខ្ញុំទៅប្រៀបធៀប និងរៀមច្បងឬសិស្បៈការិនីដទៃទៀត ព្រោះការងារសិល្បៈ ដែលខ្ញុំធ្វើសព្វថ្ងៃ គឺព្រោះចិត្ដខ្ញុំស្រលាញ់ និងបំរើអារម្មណ៍ អ្នកដែលគាំទ្រខ្ញុំ មិនមែនយកមកប្រកួតប្រជែង ជាមួយតារារូបណាឡើយ..!»៕

 

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង



Tags: sok pisey