CamNews

កីឡាអន្តរជាតិ 

រូបភាព ៖ ក្រលេកមើល ការវិវត្តន៍របស់កីឡាដ្ឋាន Maracana របស់ Brazil រៀបចំសំរាប់ World Cup 2014

Maracana គឺជាកីឡាដ្ឋានធំមួយ ក្នុងចំណោមកីឡាដ្ឋានធំៗផ្សេងទៀត ក្នុងពិភពលោកដែល
អាចផ្ទុកអ្នកទស្សនាបាន ៨ ម៉ឺននាក់ មានទីតាំងនៅ Rio De Janiro ប្រទេស ប្រេស៊ីល ។



ចាប់តាំងពី កីឡាដ្ឋាននេះបានសាងសង់ឡើង នៅឆ្នាំ​  ១៩៥០  ដើម្បីរៀបចំ ការប្រកួត World
Cup ផ្តាច់ព្រ័ត្ររួចមក កីឡាដ្ឋាននេះ  ​ត្រូវបានគេបោះបង់ចោល និង ទទួលរងការខូចខាតជា
ច្រើនកន្លែង ។ មូលហេតុដែលធ្វើអោយ  កីឡាដ្ឋាននេះ ត្រូវបានគេបោះបង់ជាបន្តបន្ទាប់នោះ
ដោយសារកាលពីឆ្នាំ ១៩៩២ កីឡាដ្ឋានបានជួបប្រទះ រឿងរ៉ាវដ៏អាក្រក់មួយ ដែលបានសម្លាប់
ទស្សនិកជនអស់ ៣ នាក់ ។ ក្រោយមក កីឡាដ្ឋាននេះ បានបាត់បង់កេរ្តិ៍ឈ្មោះរហូតដល់លែង
លឺឈ្មោះ ។ តែបន្ទាប់ពីប្រទេសប្រស៊ីល ទទួលបានបានសិទ្ធធ្វើជាម្ចាស់ផ្ទះ World Cup 2014
រួចមក រដ្ឋាភិបាលរបស់ប្រេស៊ីល ក៏បានចេញគំរោង សាងសង់ Maracana សារជាថ្មីដើម្បីលើក
កេរ្តិ៍ឈ្មោះ កីឡាដ្ឋាននេះ អោយបានលេចមុខសារជាថ្មី ។



គួរបញ្ជាក់ផងដែរថា  កីឡាដ្ឋាននេះត្រូវបានពន្យារពេលជួសជុល  ជាច្រើនលើកច្រើនសារ 
ដោយសារ   ក្បាច់រចនាថ្មី  នេះមានភាពស៊ាំញាំ  ហើយរញ៉េរញ៉ៃ ដែលទឹកប្រាក់ដែលបាន
ចំណាយលើការជួសជុលនេះ ក៏មិនតិចដែរ ។ កីឡាដ្ឋាន Maracana ទើបតែបញ្ចប់ការជួស
ជុលរួចរាល់ ជាស្ថាពរប៉ុន្មានថ្ងៃមុនពេល ប្រកួតមិត្តភាពជាមួយប្រទេសអង់គ្លេស ។ ដូចនេះ
ហើយទើប Maracana មានមុខលើឆាកអន្តរជាតិសារជាថ្មី ដែលកីឡាដ្ឋាននេះ និង ត្រូវរៀប
ចំជាកីឡាដ្ឋាន សំរាប់ប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup 2014 ផងដែរ ៕

 


ដោយ ៖ កុសល
ប្រភព ៖ k14 


Tags: stadium brazil maracana football