ថៃ ៖ ទោះបីជាមមាញឹកក្នុងវិស័យសិល្បៈយ៉ាងណាក្តី ក៏តារាសម្តែងស្រីនាង Kwan Usamanee Vaithayanon នៅតែឆ្លៀតបង្កើតឱកាសដើម្បធ្វើដំណើរកំសាន្តដែរ ។
យោងតាមការបង្ហោះរបស់តារាស្រីវ័យ ២៩ ឆ្នាំរូបនេះបានអោយដឹងថា កាលពីពេលថ្មីៗនេះ នាង Kwan បានចាកចេញពីប្រទេសថៃដើម្បីធ្វើដំណើរកំសាន្តទៅឯទីក្រុងឡុងដ៍ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ មិត្តប្រុសរបស់នាងគឺ លោក Golf Pichaya រួមដំណើរទៅជាមួយរូបនាងឡើយ ។
គួរបញ្ជាក់ឲ្យដឹងថា បើទោះបីជាគ្មានវត្តមានមនុស្សពិសេសម្នាក់ចូលរួមក្នុងការដើរលេងលើកនេះពិតមែន ប៉ុន្តែយ៉ាងហោចណាស់គឺនៅមានស្រ្តីដ៏អស្ចារ្យម្នាក់ ដែលអមដំណើរជាមួយនាង Kwan Usamanee គឺអ្នកម្តាយបង្កើតរបស់នាង ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ daradaily