CamNews

តារា 

កម្មវិធី​ ពេញ​ចិត្ត​អត់? ត្រូវ​ទស្ស​និកជន រិះ​គន់​យ៉ាង​ចាស់​ដៃ បន្ទាប់​ពី​យក​ម្ដាយ នាង​អេ​ឡែនមក​លេង

ភ្នំពេញ៖ កាលពីរាត្រីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៥ ជាថ្ងៃ«ទិវានៃអ្នកម្ដាយ ឬ បុណ្យអ្នកម្ដាយលើសាកលលោក» កម្មវិធី «ពេញចិត្តអត់» ថ្ងៃអាទិត្យ របស់ស្ថានីយទូរទស្សន៍ ម៉ាយធីវី(MYTV) បានរៀបចំកម្មវិធី អបអរសម្រាប់ថ្ងៃនេះ ដែលរៀបចំជាពិសេស សម្រាប់អ្នកម្ដាយ ។
 
ដោយឡែក វត្តមានក្មេងស្រីវ័យ១៣ឆ្នាំ នាង អេឡែន ដែលជាកូនស្រីម្នាក់ មានឪពុកជាជនជាតិខ្មែរ និងម្ដាយជាជនជាតិបរទេស ក្រោយពេលឪពុកម្ដាយបែកគ្នា នាងក៏មករស់នៅកម្ពុជា ជាមួយឪពុកនាង តែពិតជាមិនបានដឹងសោះថា ម្ដាយ អេឡែន មានរូបរាងបែបណា ជាមនុស្សយ៉ាងម៉េច ពោលកុមារីរូបនេះ គ្រាន់តែដឹងថា ម្ដាយមានរូបរាងស្រដៀងនិងមានក្លិនក្រអូប ។

ក្នុងកម្មវិធី «ពេញចិត្តអត់» បានចាក់ឈុតធំ ជាពិសេសសម្រាប់នាង ដែលហាក់ធ្វើឲ្យនាងភ្ញាក់ផ្អើលថា ម្ដាយនាងនឹងមានវត្តមាន ក្នុងថ្ងៃដ៏ពិសេសនេះ ព្រោះកម្មវិធីតែងតែបង្កើតភាពភ្ញាក់ផ្អើល ស្ទើរតែគ្រប់អ្នកសិល្បៈទាំងអស់ ។ នាងហូរទឹកភ្នែក ពេលប្រកាសថា ម្ដាយនាងនឹងមកចូលរួមក្នុងកម្មវិធីនេះដែរ ។ នាងស្ទើរតែមិនជឿត្រចៀកខ្លួនឯង តែអ្វីដែលនាងខកចិត្តបំផុតនោះ ម្ដាយនាងបែរជាលោករ៉ូលីនទៅវិញ នាងក៏យំម្ដងទៀត លើវេទិការ ។ សូម្បីតែទស្សនិកកំពុងទស្សនាយ៉ាងជក់ចិត្ត ក៏ស្ទើរតែយំតាមនាងទាំងអស់ ព្រោះកម្មវិធីបែរជាយកម្ដាយនាងមកកំប្លែង សើចលេងទៅវិញ ។

ទស្សនិកជនជាច្រើន ហួសចិត្ត នឹងបានរិះគន់ផង ស្ដីឲ្យផង ព្រោះគេថា ការសម្ដែងនេះ វាជ្រុលនិងអសុជីវធម៌បំផុត អ្នកណាក៏ចង់ឃើញម្ដាយ និង មានម្ដាយដូចមនុស្សទូទៅ តែកម្មវិធីត្រូវបានគេយល់ឃើញថា បានប្រមាថម្ដាយ កុមារីអេឡែន ទៅវិញ។ ទស្សនិកជន អន់ចិត្តជាមួយកម្មវិធី រួចផ្ទុះការរិះគន់ពេញទំហឹង ព្រោះកម្មវិធីភ្លាវពេក
សូមទស្សនាសាររិះគន់ របស់ទស្សនិកជននៅទីនេះ ៖

- អាន ៖ ក្រុមការងារក្នុងកម្មវិធី​ «ពេញចិត្តឬអត់?» ត្រៀមទៅសុំទោស Allen ដល់គេហដ្ឋាន


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: CTN MYTV Like it or not Penh chet ort Comedy