CamNews

ក្រុមហ៊ុន ទូរស័ព្ទ Nokia បាន ធ្វើការចាប់ រង្វាន់លើកទី២របស់ខ្លួននៅស្ថានីយ៏ទូរទស្សន៏ CTN

ក្រុមហ៊ុន ទូរស័ព្ទ Nokia ដែលជាក្រុមហ៊ុននាំមុខខាងទូរស័ព្ទដៃនៅកម្ពុជាបាន ធ្វើការចាប់
រង្វាន់លើកទី២របស់ខ្លួននៅស្ថានីយ៏ទូរទស្សន៏ CTN កាលពីថ្ងៃ ២៦ កុម្ភៈ ២០១២ ក្នុងកម្មវិធី​
តន្រ្តីថ្ងៃអាទិត្យក្នុងចំនោមការចាប់រង្វាន់ទាំងអស់៣លើក។

កម្មវិធីនេះបានចាប់ផ្តើមពីខែធ្នូ ឆ្នាំ 2011 ដើម្បីអបអរសាទរដល់រដូវកាលបុណ្យណូអែល បុណ្យចូលឆ្នាំចិន និងបុណ្យថ្ងៃនៃក្តីស្រឡាញ់ ដោយអតិថិជនអាចទទួលបានប័ណ្ណ ផ្សង​
សំណាងមួយសន្លឹក រាល់ពេលជាវទូរស័ព្ទ Nokia ម៉ូឌែលណាមួយ។ រង្វាន់សរុបក្នុងកម្មវិធី
រួមមាន រង្វាន់ម៉ូតូ Yamaha ចំនួន ១០ រង្វាន់ ទូរស័ព្ទ Nokia N9 ចំនួន 20 រង្វាន់ និង​ឧបករណ៍​
បំពងសំឡេង 360-degree ចំនួន 50 រង្វាន់។

លោក Jerry នាយកគ្រប់គ្រង Nokia បានថ្លែងថា�កម្មវិធី Happy Festive Season ដ៏សប្បាយ​
រីករាយរបស់យើង គឺការសម្តែងនូវក្តីដឹងគុណចំពោះការគាំទ្ររបស់អតិថិជន�។លោកJerry
បានបន្ថែមថា �មានរដូវកាលពិធីបុណ្យដ៏រីករាយជាច្រើនក្នុងប្រទេសកម្ពុជា ដែលជាឱកាស​
ផ្តល់រង្វាន់ដ៏ពិសេសសម្រាប់អតិថិជនជាវទូរស័ព្ទ Nokia ។ យើងបានបញ្ចប់ ការចាប់រង្វាន់​
លើកទី២ដោយជោគជ័យ ប៉ុន្តែនៅមានការចាប់រង្វាន់ចំនួន១លើកចុងក្រោយ ដែលជា
​ឱកាស​សម្រាប់អតិថិជនជាវទូរស័ព្ទ Nokia ដើម្បីឈ្នះរង្វាន់ដ៏អស្ចារ្យជាច្រើន�។
នៅមានរង្វាន់ម៉ូតូចំនួន ៤ រង្វាន់ ក៏ដូចជារង្វាន់ទូរស័ព្ទ Nokia N9 ចំនួន ១០ រង្វាន់ និង
ឧបករណ៍​បំពងសំឡេង 360-degree ចំនួន ២០ រង្វាន់។ ការចាប់រង្វាន់ចុងក្រោយ នឹង
ប្រព្រឹត្ត ទៅនៅថ្ងៃទី២៥ ខែមីនា ២០១២។

Tags: nokialotteryctn