CamNews

ព័ត៌មានអន្តរជាតិ 

របាយការណ៍ ៖ ក្នុងមួយពព្រិចភ្នែក ពលរដ្ឋមួយភូមិ ត្រូវបានសម្លាប់រង្គាល ដោយក្រុម សកម្មប្រយុទ្ធ

ព័ត៌មានអន្តរជាតិ ៖ ទំព័រសារព័ត៌មានបរទេស ប៊ីប៊ីស៊ី កាលពីយប់  ថ្ងៃ សុក្រ  ម្សិលមិញនេះ បានចេញ ផ្សាយអត្ថបទសារព័ត៌មាន អោយដឹងថា ក្រុមសកម្មប្រយុទ្ធ មកពីភាគខាងជើង ប្រទេស អ៊ីរ៉ាក់បានធ្វើ ការវាយប្រហារ   ដោយ សម្លាប់មនុស្ស រង្គាល  យ៉ាង ហោចណាស់ បុរស ៨០ នាក់  មក ពីក្រុមសង្គម មនុស្សនិយម សាសនា Yazidi  នៅក្នុងភូមិមួយកន្លែង ដោយ នៅក្នុងនោះ  ក្រៅអំពី  ការសម្លាប់រង្គាល ក្រុមបុរសៗ ក៏មានករណីចាប់ ស្រ្តី និងកុមារជាច្រើននាក់ផ្សេងៗទៀត​ ដូចគ្នាដែរ ។

ក្រុមសកម្មប្រយុទ្ធ រដ្ឋអ៊ីស្លាម ជ្រុលនិយម IS បានចូលទៅដល់ភូមិ Kocho ចម្ងាយប្រមាណ ៤៥ គ.មពី តំបន់ភ្នំ Sinjar កាលពីរសៀលថ្ងៃសុក្រ ម្សិលមិញនេះ ដោយចាប់ផ្តើមធ្វើការវាយប្រហារ សម្លាប់រង្គាល ជាមួយនឹងការស្រែកសួរថា ចង់ចូលខ្លួនជាអ្នកកាន់សាសនា អ៊ីស្លាម ឬក៏ចង់ស្លាប់  ។ គួរបញ្ជាក់ថា ជា មួយនឹងអំពើសាហាវឃោរឃៅ ដ៏អាក្រក់មួយនេះ ពិតជា  បានធ្វើ អោយសហគមន៍អន្តរជាតិ មានភាព ភ្ញាក់ផ្អើលជាខ្លាំង ។


                  បញ្ជាក់ ៖ រូបភាព ឯកសារ ស្តីពីការសម្លាប់ កាលពីសប្តាហ៍កន្លងទៅ

ដោយឡែក ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ នៅបុរីញ៉ូវយ៉ក   សហ រដ្ឋអាមេរិក បានធ្វើការ ថ្កោលទោស ទៅលើការវាយប្រហារ សម្លាប់មនុស្សរង្គាលលើកនេះ ។ ជាមួយនឹងបរិបទ ចុងក្រោយស្តី អំពីវិបត្តិនៅប្រទេស អ៊ីរ៉ាក់ សេចក្តីរាយការណ៍ បញ្ជាក់បានអោយដឹងថា កាលពីព្រឹកថ្ងៃសុក្រម្សិលមិញ របាយការណ៍ អះអាងថា យន្តហោះ គ្មានមនុស្សបើកពីរគ្រឿង របស់ ទ័ព  សហរដ្ឋអាមេរិក បានធ្វើការ វាយប្រហារ ដោយកំទេចរថយន្តពីរគ្រឿងចោល ដែលត្រូវបានគេជឿថា​ ជារបស់ក្រុម សកម្មប្រយុទ្ធ ដ៏ សកម្ម IS ពោលធ្វើការវាយប្រហារ ទៅបាន ក្រោយពីទទួល  ដំណឹង បានពីកងកម្លាំង Kurdish ថាក្រុម សកម្មប្រយុទ្ធខាងលើ ក៏កំពុងតែវាយប្រហារ ភូមិ Kawju របស់ប្រទេស អ៊ីរ៉ាក់ ៕

- អាន ៖ ឪពុកម្តាយ បង្ខំចិត្ត អារដៃ សម្រក់ឈាម អោយកូនផឹក ជាជាង ឃើញគេស្លាប់ នៅនឹងមុខ

ប្រែសម្រួល ៖​ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news World news Breking news Unt news Iraq Obama US USA