ក្នុងពេលដែល Manchester United រៀបចំគំរោង ២០០ លានផោន ដើម្បីស្តារមុខមាត់នោះ ក្រុម Liverpool និង Arsenal ក៏បានចាប់ផ្តើម គំរោងទិញកីឡាករ ថ្មីរបស់ខ្លួន ផងដែរ ។ ថ្មីៗនេះលេចលឺ ដំណឹងថា ក្រុមទាំង ២ នេះកំពុងតែ មើលឃើញ កីឡាករ វ័យ ១៦ ឆ្នាំមួយរូប របស់ក្រុម Marseille ។
Maxime Lopez (ស្តាំ)
កីឡាករវ័យក្មេង ១៦ ឆ្នាំ Maxime Lopez ត្រូវបានគេ ចាប់អារម្មណ៍ ហើយទស្សន៍ទាយថា នឹងក្លាយ ជាកីឡាករ ល្អម្នាក់នៅថ្ងៃ ខាងមុខ ។ Lopez បានបង្ហាញថ្វី ជើងរបស់ខ្លួន ពេលលេងអោយក្រុម Marseille ប៉ះជាមួយ Arsenal កាលពីកន្លងទៅនេះ ក្នុងក្របខណ្ឌយុវជន ។ ដែលពេលនោះហើយ ដែលធ្វើអោយ Arsenal និង Liverpool មានចំណាប់អារម្មណ៍ និងកីឡាករនេះ ។
បើតាមប្រភព ព័ត៌មាន បានអោយដឹងថា Liverpool មានសង្ឃឹម ក្នុងការនាំ Lopez មកទឺកដីរបស់ ខ្លួនច្រើនជាង Arsenal ព្រោះ Liverpool បានចាប់ផ្តើម ទៅជិត Lopez នឹងគ្រួសារ Lopez រួចរាល់ ទៅហើយ ចំណែក Arsenal ទើបតែ ចាប់ផ្តើម ប្រមូលព័ត៌មាន និងបញ្ចុះបញ្ចូលប៉ុណ្ណោះ ។ មិទាន់ មានព័ត៌មាន ណាមួយប្រាប់ អំពីតំលៃ របស់យុវជនវ័យ ១៦ ឆ្នាំនេះនៅឡើយទេ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ dailymail