ព័ត៌មានកំសាន្ត ៖ ភាពជាក់ស្តែងដែលគួរឲ្យកត់សម្គាល់បានកើតមានឡើងនៅលើឆាកនៅក្នុងកម្មវិធី 2016 Hito Music Awards រវាងលោក Jay Chou និង Show Luo ។
ដោយយោងតាមរបាយការណ៍ពី Asianpopnews.com បានឲ្យដឹងថា លោក Jay chou គឺជាតារាចម្រៀងដែលល្បីមួយរូបនៅក្នុងប្រទេសចិន ខណៈពេលដែលលោក Show Luo បានបាត់បង់ប្រជាប្រិយភាពជាច្រើននៅក្នុងប្រទេសចិនដូចគ្នា ។
ខណៈពេលដែលនៅលើឆាក គេតម្រូវឲ្យលេងហ្គេមដើម្បីចង់ដឹងថា តើអ្នកណាពូកែជាង ដោយនៅក្នុងកម្មវិធីបានតម្រូវឲ្យមានការសាកសួរសំណួរគ្នាទៅវិញទៅមក ។ ហើយលោក Show អួលដើមក ក្រោយលោក Jay លោកសួរថា នៅពេលណាដែលលោកនឹងក្លាយជាប៉ារបស់គេ?
សំណួររបស់លោក Jay បានធ្វើឲ្យលោក Show មិនដឹងថា គួរឆ្លើយតបយ៉ាងណាហើយលោកបានសើច ក្រោយមកក៍ដើរចុះពីឆាកភ្លាមៗតែម្តង ។
បន្ទាប់ពីបានលេងហ្គេមចប់ លោក Show បានចែករំលែកអារម្មណ៍របស់លោកទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ ដោយយនិយាយថា ៖
ខ្ញុំមិនរំពឹងទុកថា ខ្ញុំនឹងឈ្នះនៅក្នុងកម្មវិធីនេះទេ ហើយខ្ញុំក៍មិនដឹងថា គួរតែឆ្លើយតបយ៉ាងណាឲ្យបានសាកសមដែរសម្រាប់សំណួររបស់លោក Jay ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ lollipop