CamNews

តារា 

អីយ៉ា! នាង Kimberly ត្រៀមខ្លួនរួចជាស្រាច់បាត់!

ព័ត៌មានកំសាន្ត ៖ តារាសម្តែងស្រីនាង Kimberly កាលពីប៉ុន្មានម៉ោងមុនបង្ហោះរូបថតដែលត្រៀមនឹងហោះហើរ ដើម្បីសម្រាកលំហែកាយ ក្រោយពីការងាររបស់នាងត្រូវបានថយចុះជាងមុន សូម្បីតែគណនីផ្ទាល់របស់ផ្ទាល់របស់លោក Mark prin ក៏បានបង្ហោះរូបថតរបស់នាង Kimberly មុនពេលហោះហើរផងដែរ ប៉ុន្តែយើងនៅមិនទាន់ដឹងថា អ្នកទាំង ២ ទៅជាមួយគ្នា ឬ អត់ទេ ។ 

អ្វីដែលមហាជននៅមានចម្ងល់នោះគឺ នាង Kimberly មិនបានបញ្ជាក់ថា រូបនាងទៅជាមួយអ្នកណា និងទៅប្រទេសណាឲ្យពិតប្រាកដឡើយ គ្រាន់តែដឹងថា រូបនាងត្រៀមខោអាវ កាមេរ៉ា ស្រោមដៃ និងរបស់របបជាច្រើនទៀត ដែលទុកសម្រាប់ដំណើរកំសាន្តរបស់នាង ។ 

បើសិនមានព័ត៌មាន Update ណាមួយទៀត ក្រុមការងារ Camnews នឹងចុះផ្សព្វឲ្យអ្នកគាំទ្រទាំងអស់បានដឹងជាមិនខានឡើយ ៕






ដោយ ៖ គន្ធា


ប្រភព ៖ IG

 


Tags: Kimberly Yaya Margie Mint Mark prin