CamNews

កីឡាអន្តរជាតិ 

ភ្ញាក់ផ្អើល! Man Utd តែង​តាំង​លោក Mourinho ជា​គ្រូ​បង្វឹក​​ថ្មី ជំនួស​​កៅអី​លោក Van Gaal (Video)

(មេនឆេស្ទើ)៖ នេះជារឿងគួរឲ្យភ្ញើលបំផុតនៅពេលដែលក្លឹបបិសាចក្រហម Manchester United បានសម្រេចជ្រើស រើសអតីតក្លឹបតោខៀវ Chelsea លោក Jose Mourinho ជាគ្រូបង្វឹកថ្មី ជំនួសកៅអីលោក Louis van Gaal ដែលទើប តែជួយឲ្យឈ្នះពាលលំដាប់ទី២ FA Cup យប់មិញនេះ ។

សារព័ត៌មាន BBC បានផ្សាយថា ក្លឹប Man Utd នឹងប្រកាសតែងតាំងគ្រូបង្វឹកជនជាតិព័រទុយហ្គាល់ វ័យ៥៣ឆ្នាំ Mourinho ក្នុង​​សប្តាហ៍​​ក្រោយ​​នេះ បន្ទាប់​​ពី​រូប​លោក​ទំនេរ​ពីការងារជាង៦ខែមកនេះ នៅក្រោយពេល Chelsea បណ្តេញ​ចេញ​ពី​តំណែង​កាល​ពី​ចុង​ឆ្នាំ២០១៥ ដោយ​សារ​តែ​ដឹក​នាំ​ធ្លាក់​ទម្រង់​លេង​ខ្លាំង​ពេក ។

យ៉ាងណាក៏ដោយ សម្រាប់កិច្ចសន្យាក្នុងក្លឹបថ្មីនៅកីឡដ្ឋាន Old Trafford និងតម្លៃពលកម្មនោះ មិនត្រូវបានក្លឹបបង្ហើប ឲ្យ​ដឹង​នៅ​ឡើយ​ទេ គ្រាន់​តែ​ថ្នាក់​ដឹក​នាំ​ក្លឹប Man Utd និង​លោក Mourinho បានព្រមព្រៀងគ្នាអស់ហើយគឺបន្ទាប់ពីគ្រូ បង្វឹក​ជន​ជាតិ​ហូឡង់ Louis van Gaal មិន​អាច​ជួយក្លឹបឈ្នះកៅអីជម្រុះ Champions League រដូវកាលក្រោយបាន ដែល​ធ្វើ​ឲ្យ​ក្លឹប​បាត់​បង់​ប្រាក់​ចំណូល​រាប់​លាន ទោះឈ្នះពានលំដាប់ទី២អង់គ្លេស FA Cup យប់​មិញ​នេះ​ក៏​ដោយ ក្រោយយកឈ្នះគូប្រជែង Crystal Palace ២-១ ក្នុង​នាទី​បន្ថែម​នៅ​កីឡដ្ឋាន Wembley នៃ​វគ្គ​ផ្តាច់​ព្រ័ត្រ​ក៏​ដោយ ៕

គ្រូបង្វឹក Jose Mourinho

គ្រូបង្វឹក Louis van Gaal



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង