CamNews

កីឡាអន្តរជាតិ 

Van Gaal សំដែង​ការ​ខក​ចិត្ត ដោយ​សារ​ក្លឹប​លួច​ចុះ​កិច្ច​សន្យា​ស្ងាត់ៗ​ជា​មួយ Mourinho

(មេនឆេស្ទើ)៖ អ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United លោក Louis van Gaal បានសំដែងការ ខកចិត្តជាខ្លាំងចំពោះក្លឹប ដែលបានចុះកិច្ច សន្យាស្ងាត់ជាមួយនឹងអតីតគ្រូបង្វឹកក្លឹប Chelsea លោក Jose Mourinho ក្នុងការដឹកនាំបន្តរដូវកាលក្រោយនេះ ។

បុរសវ័យ ៦៤ឆ្នាំ Van Gaal បានថ្លែងប្រាប់សារព័ត៌មាន BBC ទាំងអស់សង្ឃឹមថា “វាមិនគួរឲ្យជឿទេ និងខកចិត្តជាខ្លាំង ដែលថ្នាក់ ដឹកនាំ United បានពិភាក្សាស្ងាត់ៗជាមួយនឹង Mourinho ។ ក្នុងបាល់ទាត់ អ្វីក៏អាចកើតបានដែរ តែខ្ញុំមិនគិតដូច្នោះទេ ដោយសារតែខ្ញុំមានទំនាក់ទំនងល្អ ជាមួយនឹងលោក Ed Woodward ដែលជាអនុនាយកប្រតិបតិ្ត ក្លឹប និងម្ចាស់ក្លឹបលោក Glazers ថែមទៀតនោះ” ។

លោក Van Gaal បានបន្ថែមទៀតថា “ពួកគេគួរតែប្រាប់ខ្ញុំសិន ថាតើខ្ញុំត្រូវទទួលខុសត្រូវបែបណា ។ ខ្ញុំឯកភាពចំពោះ គោលនយោបាយ របស់ក្លឹប តែខ្ញុំក៏មានទំនួលខុសត្រូវចំពោះអ្វីដែលខ្ញុំបានធ្វើដែរ” ។

សម្រាប់ក្លឹប Manchester United ក៏ពុំមានយោបល់អ្វីដែរ ក្រោយពេលដែលរបាយការណ៍នៃការចរចា និងកិច្ចសន្យា ជាមួយនឹងលោក Jose Mourinho ត្រូវបានបែកធ្លាយនោះដោយត្រូវបានសារព័ត៌មាននានាចុះផ្សាយព្រោងព្រាត ។

សូមរំលឹកដែរថា គ្រូបង្វឹកជនជាតិហូឡង់ Louis van Gaal បានចូលដឹកនាំក្លឹបអង់គ្លេស Manchester United នៅអំឡុងខែឧសភា ឆ្នាំ២០១៤ ជំនួសកៅអីលោក David Moyes ដែលត្រូវបានបណ្តេញចេញពីតំណែង ដោយ១រដូវ កាលដំបូងនៅកីឡដ្ឋាន Old Trafford, Van Gaal បានដឹក នាំ Man Utd បញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ៤ និងបានលេងវគ្គជម្រុះ Champions League ជាប់ មុនជ្រុះចេញពីក្នុងពូលវិញរដូវ កាលនេះវិញ ហើយកំពុងដឹកនាំក្លឹប ឈរនៅលេខ៥បណ្តោះអាសន្ននៅឡើយប្រចាំសប្តាហ៍ទី២៥ នៃ Premier League ៕


លោក Jose Mourinho (ឆ្វេង) និង Louis van Gaal នាពេលកន្លងមក

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Van Gaal Mourinho