CamNews

កីឡាអន្តរជាតិ 

ទស្សនារូបភាព Bye Bye Bye និង​មតិ​សោក​ស្តាយ​ខ្លះៗ​របស់ Van Gaal ពី​ក្លឹប Man Utd

(មេនឆេស្ទើ)៖ គ្រូបង្វឹកជនជាតិហូឡង់ Louis van Gaal ត្រូវបានក្លឹបបិសាចក្រហម Manchester United បញ្ចប់ តំណែង​ជា​ផ្លូវ​ការ​ហើយ​កាល​ពី​រាត្រី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន បន្ទាប់ពីបុរសវ័យ៦៤ឆ្នាំរូបនេះ បានជួយឲ្យក្លឹបឈ្នះ ពាន FA Cup ឆ្នាំ​២០១៦ ដោយ​ដាក់​ជំនួស​មក​វិញ​ដោយ​អតីត​គ្រូ​បង្វឹក Chelsea លោក Jose Mourinh​o ។

ទន្ទឹមគ្នានោះ សារព័ត៌មាន BBC បានធ្វើការកត់សម្គាល់ពាក្យពេចន៍ និងរូបភាពខ្លះលាទាំងអាល័យពីសំណាក់ អតីត​គ្រូ​បង្វឹក​ជម្រើស​ជាតិ​ហូឡង់​ដែល​បាន​ដឹកនាំនៅ Old Trafford រយៈពេល៣ឆ្នាំមកនេះឈ្នះបានតែពាន ២គត់ គឺ​ពាន​មិត្ត​ភាព​អន្តរ​ជាតិ ICC នៅ​ទឹ​ក​ដី​អាមេរិក និង​ពាន FA Cup កាលពីរាត្រីថ្ងៃសៅរ៍ ក្រោយយកឈ្នះ Crystal Palace ២-១ ក្នុងនាទីបន្ថែមនៅវគ្គផ្តាច់ព្រ័ត្រនៅកីឡដ្ឋាន Wembley ។

លោក Van Gaal បានថ្លែងថា «អ្វីៗត្រូវបានបញ្ចប់ហើយ សម្រាប់រយៈ៣ឆ្នាំកន្លងមកនេះនៅទឹកដីអង់គ្លេស ។ ពេល​នេះមិ​ន​ទាន់​ទទួល​ជា្រប​ការបញ្ចប់​​តំណែង​ខ្ញុំ​ពីថ្នាក់ដឹកនាំនៅឡើយទេ ដោយគ្រាន់តែទទួលបានពាក្យ​ចចាម​អារ៉ាម​មួយ​ចំនួន ហើយ​នាយក​ប្រតិ​បត្តិ​ក្លឹប​លោក Ed Woodward ក៏មិនទាន់បានជួបខ្ញុំដោយផ្ទាល់នោះដែរ» ។

សូមបញ្ជាក់ផងដែរថា Louis van Gaal បានចាកចេញពីសណ្ឋាគារកាលពីថ្ងៃអាទិត្យម្សិលមិញ ដោយពុំមានជប់លៀងលាគ្នានោះឡើយ ពោល​គឹ​ដោយ​ភាព​ស្ងប់​ស្ងាត់​ជា​ទី​បំផុត ហើយ១ប្រកួតចុងក្រោយ Manchester United ទល់នឹងក្រុម Crystal Palace ក៏​ជា​១​ប្រកួត​ចុង​ក្រោយ​របស់​គាត់​ដែរ​ក្នុង​ទឹក​ដី​អង់គ្លេស ។

យ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ ពុំមានទាន់មានប្រភពណាមួយបញ្ជាក់ថា គ្រូបង្វឹក Louis van Gaal នឹងទៅ​ណា និង​ដឹក​នាំ​ក្រុម​ណា​មួយ​ឡើយ គ្រា​ដែល​ក្លឹប​ចុងក្រោយរបស់គាត់ Man Utd គ្រោងនឹងតែងតាំងលោក Jose Mourinho ជា​ផ្លូវ​ការ​ចុង​សប្តាហ៍​នេះ​ហើយ ៕

Louis van Gaal លាហើយអ្នកគាំទ្រ Manchester United

គ្រូបង្វឹក Jose Mourinho ដែលត្រូវជំនួសតំណែងលោក Van Gaal

 

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង