(មេនឆេស្ទើ)៖ អ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United លោក Louis van Gaal បានជ្រើសរើស កីឡាករយុវជនថ្នាល Academy របស់ក្លឹប Man Utd ចំនួន១៤រូប ក្នុងរដូវកាលនេះ ដើម្បីលេងក្នុងឈុតធំ ដោយសារតែក្លឹបជួបវិបត្តិកីឡាកររបួសខ្លាំងពេក ។
សារព័ត៌មាន Dailymail បានផ្សាយឲ្យដឹងថា ការរបួសខ្សែការពារ Marco Rojo និង Luke Shaw ទើបធ្វើឲ្យគ្រូបង្វឹកជនជាតិហូឡង់ Van Gaal ដាក់បញ្ចូលកីឡាករ Tyler Blackett និង Paddy McNair ជំនួសវិញ គ្រាដែលមិត្តរួមក្រុមដែលសុទ្ធសឹងតែមានវ័យមិនដល់២០ឆ្នាំផង Cameron Borthwich-Jackson, Jesse Lingard និង Andreas Pereira សុទ្ធតែត្រូវបានកោះហៅឲ្យចូលជួយក្រុមជម្រើសជាតិទាំងអស់ ។
ទន្ទឹមនឹងនោះដែរការរបួសកីឡាករខ្សែប្រយុទ្ធ Fellaini និង Wayne Rooney ទើបធ្វើឲ្យកីឡាករវ័យទើបតែ១៨ឆ្នាំ Marcus Rashford មានឱកាសបង្ហាញខ្លួននៅកីឡដ្ឋាន Old Trafford ចំនួន២ប្រកួតផងដែរ ដោយស៊ុតបញ្ចូលទីបាន ៤គ្រាប់ ដោយ២គ្រាប់នៅ Europa League និង២គ្រាប់ទៀតនៅ Premier League ។
នេះជាលើកទី១ហើយសម្រាប់ក្លឹប Man Utd ដែលជួបវិបត្តិកីឡាករសំខាន់ៗរបួស និងជ្រើសរើសឈុតយុវជនច្រើនបែបនេះ ឡើងមកជួយក្រុមសិស្សច្បង ហើយក៏ជាឱកាសបង្ហាញថ្វីជើងក្នុងការទាញចំណាប់អារម្មណ៍ និងប្រជាប្រិយភាពផងដែរដល់ក្លឹបដទៃបានដឹង និងបន្តលេងនៅឈុតធំចាប់ ពីពេលនេះតទៅ ប្រសិនបើធ្វើបានល្អជាបន្តបន្ទាប់ទៀតនោះ ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី