CamNews

តារា 

មិត្តប្រុសរបស់នាង Margie ស្នើរសុំរឿងសំខាន់មួយ ដើម្បីល្អទាំងសងខាង !

ព័ត៌មានកំសាន្ត ៖ នាង Margie Rasri គឺជាតារាសម្តែងមួយដួងដែលមានជើងវែងៗនិងស្រលូនមិនចាញ់តារាស្រីផ្សេងៗឡើយ ។ Margie Rasri ជារឿយដៗចូលចិត្តស្លៀកពាក់តែសំពត់ខ្លីៗដើម្បីបង្អួតសាច់ជើងដ៏សែនស្រលូនរបស់នាង ។ 

តារាស្រីដែលពុំសូវមានរឿងអាស្រូវនាង​ Margie rasri ដែលមានមិត្តប្រុសជាមហាសេដ្ឋីនិងក្តាប់ដំណែងធំមួយនៅក្នុងប្រទេសថៃគឺលោក Pok Patsonkorn បានធ្វើការស្នើរសុំទៅដល់មិត្តស្រីរបស់ខ្លួនរឿងសំខាន់មួយ កាលពីពេលថ្មីៗនេះថា កុំឲ្យនាង Margie Rasri ស្លៀកពាក់ខ្លីពេកៗព្រោះរូបលោកបារម្ភនិងមិនចង់ឲ្យប្រុសផ្សេងមើលលើមើលក្រោមដោយសារតែជើងស្រលូនឡើយ ​ដូច្នេះទើបធ្វើឲ្យល្អទាំងសងខាង ។ 

គួរបញ្ជាក់ឲ្យដឹងថា Pok Patsonkorn បានលើកឡើងថា នៅពេលដែលនាង Margie Rasri ស្លៀកពាក់សិចសុីរូបលោកផ្ទាល់ បានស្នើរសុំចិត្តក្នុងនាមជាមិត្តប្រុសនិងជាអ្នកដែលព្រួយបារម្ភអំពើនាងជាងគេ ។ ជាងនេះទៅទៀតលោកបានបន្ថែមថា រូបលោកនិងនាង  Margie Rasri មិនសូវមានពេលវេលាជួបគ្នាទេព្រោះរវល់ការងាររៀងៗខ្លួន ប៉ុន្តែអាចឆ្លៀតពេលជួបគ្នាបានម្តងម្កាល តែមិនមែនញឹកញយទេ ៕











ដោយ ៖​ គន្ធា


ប្រភព ៖ IG


Tags: Kimberly Yaya Margie Mint Mark prin Margie