CamNews

កីឡាជាតិ 

កុំភ្លេច! កម្ពុជា ប៉ះ​ឆាយ​នីស​តៃ​ប៉ិ​ម៉ោង ៦​ល្ងាច​នេះ ​អ្នក​​គាំ​ទ្រ​​អាច​​ទស្សនា​បាន​នៅ

(ភ្នំពេញ)៖ ជំនួបជម្រុះពានរង្វាន់ AFC Asian Cup 2019 ជើងទី១ រវាងក្រុមជម្រើសជាតិកម្ពុជា និង​ក្រុម​ឆាយ​នីស​តៃ​ប៉ិ និងចាប់ផ្ដើមនាវេលាម៉ោង ៦ល្ងាចនេះ (ម៉ោងនៅកម្ពុជា) ដោយទូរទស្សន៍ BTV-News នឹងធ្វើការផ្សាយបន្ដផ្ទាល់ ។ លើសពីនេះ ដោយមានការសំណូមពរពីអ្នកគាំទ្រច្រើនពេក ទូរទស្សន៍ឈានមុខមួយនេះ ក៏បានបន្ថែមនូវការចាក់បញ្ចាំងផ្ទាំង LED សម្រាប់អ្នកគាំទ្រទស្សនានៅពហុកីឡដ្ឋានជាតិនាល្ងាចនេះផងដែរ ។

គួរបញ្ជាក់ផងដែរថា ក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិឆាយនីសតៃប៉ិ នឹងត្រូវប្រជែងកៅអីវគ្គបន្ដនៃពាន AFC Asian Cup 2019 ដោយត្រូវជួបគ្នា២ជើង ក្នុងនោះជើងទី១ ត្រូវ​ធ្វើ​ការ​ប្រកួត​លើ​ទឹក​ដី​នៃ​ទី​ក្រុង Kaohsiung លើ​ទី​លាន​ពហុ​កីឡ​ដ្ឋាន​ជាតិ​របស់​ក្រុម​​ឆាយ​នីស​តៃ​ប៉ិ នា​ល្ងាច​ថ្ងៃ​ទី​​២ ខែ​មិថុនា​នេះ ហើយ​ជើង​ទី​២ ត្រូវ​ជួប​គ្នា​លើ​ទឹក​ដី​នៃ​ប្រទេស​កម្ពុជា​វិញ​ម្ដង នៅ​ថ្ងៃ​ទី​​៧ ខែ​មិថុនា ឆ្នាំ​២០១៦ សប្ដាហ៍​ក្រោយ​នេះ ។

ការប្រកួតនេះទៀតសោត ប្រសិនបើក្រុមជម្រើសជាតិកម្ពុជា យកឈ្នះក្រុមឆាយនីសតៃប៉ិទាំង ២​ជើង ក្រុម​គោ​ព្រៃ​កម្ពុជា នឹង​ទទួល​បាន​កៅអី​វគ្គ​ជម្រុះ​ចុង​ក្រោយ​ដោយ​ស្វ័យ​ប្រវត្តិ ជា​មួយ​នឹង​ក្រុម​ទទួល​បាន​ជ័យ​ជម្នះ​ពី​ការ​ប្រកួត​ជម្រុះ​បឋម​នេះ​ដូច​គ្នា ប៉ុន្ដែ​ប្រសិន​បើ​កម្ពុជា​ចាញ់ ក៏​នៅ​មាន​ឱកាស​​ប្រកួត​ជា​មួយ​ក្រុម​ចាញ់​ដទៃ​ទៀតដែរ ដើម្បី​បង្កើត​ឱកាស​ស្វែង​រក​អ្នក​ឈ្នះ​កៅអី​​វគ្គ​ជម្រុះ​ជុំ​ចុង​ក្រោយ ៕

ជម្រើស ១១នាក់ដំបូងរបស់កម្ពុជា នាពេលកន្លងមក


ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី


Tags: Sport news Local news